×

Leeds United បញ្ចប់តំណែងលោក Marcelo Beilsa បន្ទាប់ពីចាញ់ Spurs

លោក Marcelo Bielsa អ្នកចាត់ការ Leeds United ត្រូវបានក្លិបសម្រេចចែកផ្លូវគ្នា បន្ទាប់ពីមានទម្រង់លេងមិនល្អ ធ្វើឱ្យក្រុមរបស់គាត់រងបរាជ័យយ៉ាងធ្ងន់ធ្ងរជាច្រើន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៦៦ឆ្នាំដែលត្រូវបានតែងតាំងកាលពីខែមិថុនា ឆ្នាំ២០១៨ ចាកចេញទាំងក្រុមរបស់លោក មានចំនួនពីរពិន្ទុពីលើតំបន់កាត់ចោល។

ក្រោមការដឹកនាំរបស់ Bielsa ក្រុម Leeds បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ កាលពីរដូវកាលមុន ក្នុងការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League វិញ បន្ទាប់ពីអវត្តមានរយៈពេល ១៦ឆ្នាំ។

ប៉ុន្តែការបរាជ័យ ៤-០ ដោយ Spurs កាលពីចុងសប្ដាហ៍កន្លងទៅ មានន័យថា ពួកគេបានចាញ់បួនប្រកួតចុងក្រោយរបស់ពួកគេ ដោយរបូត ១៧គ្រាប់ និងរកបានតែ ២គ្រាប់ប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង