
ក្រុម AC Milan ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយ Divock Origi ហើយខ្សែប្រយុទ្ធ Liverpool រូបនេះ បានផ្តល់ភ្លើងខៀវសម្រាប់ការផ្លាស់ប្តូរទៅកាន់ទឹកដី San Siro ដោយឥតតម្លៃខ្លួន។
នាយកក្លិប ACMilan លោក Paolo Maldini ត្រូវបានរាយការណ៍ថា គឺជាអ្នកកោតសរសើរកីឡាករអន្តរជាតិបែលហ្ស៊ិក ដែលកិច្ចសន្យារបស់គេ នឹងផុតសុពលភាព នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លិបយក្សនៅក្របខណ្ឌ Serie A បានបើកការពិភាក្សាជាមួយភ្នាក់ងាររបស់ Origi ហើយសាមីខ្លួន បានបើកចំហរក្នុងការផ្លាស់ទៅ San Siro ។

Origi រកបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ប្រកួតជាមួយ Liverpool ក្នុងរដូវកាលនេះ រួមទាំងមួយគ្រាប់ទល់នឹង AC Milan ក្នុងការប្រកួតវគ្គចែកពូល Champions League ។ ខ្សែប្រយុទ្ធរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីក្លិបនៅក្របខណ្ឌ Premier League ដូចគ្នាផងដែរ។ កីឡាករអន្តរជាតិបែលហ្សិក នឹងសម្រេចលើអនាគតរបស់ខ្លួន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែ គេបានក្លាយជាគោលដៅសំខាន់មួយក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ AC Milan រដូវកាលក្រោយ។
ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងផុតកុងត្រានៅរដូវក្តៅនេះ ជាមួយ AC Milan ។គាត់គឺជាអ្នករកចំណូលបានច្រើនជាងគេ នៅក្លិប ជាមួយនឹងប្រាក់ខែ ៧លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែបានជួបបញ្ហារបួសនៅរដូវកាលនេះ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕