×

CBS Fantasy League៖ កីឡាករ ដែល​គួរពិចារណា សម្រាប់​សប្ដាហ៍ទី៣

Adam Armstrong (SOU) £6.0m

ខ្សែប្រយុទ្ធរូបនេះ អាចត្រូវបានប្រើប្រាស់ដោយ Manager ត្រឹមតែ 2.8 % ប៉ុណ្ណោះ នៃ Manager សរុបក្នុង Fantasy មុនពេលដំណើររបស់ Southampton ទៅកាន់ Newcastle United ។ Armstrong បានចូលរួមជាមួយ Southampton នៅរដូវក្តៅនេះ ក្រោយលេងក្នុងក្របខណ្ឌ Championship ដោយរកបាន ២៨ គ្រាប់ក្នុងលីគ សម្រាប់ក្រុម Blackburn Rovers ។ រូបគេបានជះឥទ្ធិពលយ៉ាងឆាប់រហ័សនៅរដូវកាលនេះ ដោយរកបានគ្រាប់បាល់ដំបូងនៅទឹកដី Everton ក្នុងសប្តាហ៍ទី១។

Pascal Gross (BHA) £6.0m

កីឡាករនេះ គឺជាកម្មសិទ្ធិរបស់ Manager តែ 0.7 % ប៉ុណ្ណោះនៅមុនការប្រកួតនៅផ្ទះរបស់ Brighton & Hove Albion ទល់នឹង Everton ។ Gross បានចាប់ផ្តើមយ៉ាងខ្ជាប់ខ្ជួន ដោយ Assist មួយលើក ពេលប៉ះទល់នឹង Burnley និង Watford នៅក្នុងការប្រកួតពីរសប្តាហ៍ដំបូង។ រូបគេ ស្ថិតក្នុងចំណោមខ្សែបម្រើតែ ៤ នាក់ប៉ុណ្ណោះ ដែលបាន Assist យ៉ាងតិចមួយគ្រាប់ ក្នុងការប្រកួត២សប្ដាហ៍ដំបូង រួមជាមួយ Paul Pogba (£7.7m) Mason Mount (£7.5m) និង Said Benrahma (£6.2m)។ ការបង្កើតឱកាសសរុបចំនួន ៦ លើករបស់ Gross ធ្វើឱ្យរូបគេស្ថិតនៅក្នុងចំណោមកីឡាករ Brighton រហូតមកដល់រដូវកាលនេះ។

Jack Harrison (LEE) £5.9m

ខ្សែបម្រើស្លាបរូបនេះ ត្រូវបានប្រើប្រាស់ដោយ Manager ត្រឹមតែ 3.6 % ប៉ុណ្ណោះ មុនពេលដំណើររបស់ Leeds United ទៅកាន់ Burnley ។ Harrison គឺជាខ្សែបម្រើដែលរកគ្រាប់បាល់បានច្រើនជាងគេទី៦ នៅក្នុង Fantasy កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និង Assist ១០លើក។ ការបង្ហាញខ្លួននៅពាក់កណ្តាលសប្តាហ៍របស់ Harrison ទល់នឹង Crewe Alexandra នៅក្នុងពានរង្វាន់ EPL Cup អាចធ្វើឱ្យ Manager ដែលដករូបគេចោល សោកស្តាយចំពោះការសម្រេចចិត្តនេះ។ រូបគេបានបង្ហាញពីឥទ្ធិពលដ៏ធំមួយក្នុងជ័យជម្នះ ៣-០ ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ និង Assist ១លើក។

Ashley Young (AVL) £5.0m

កីឡាករជើងចាស់នេះ ត្រូវបានប្រើប្រាស់ដោយ Manager ត្រឹមតែ 1.1 ភាគរយប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងផ្ទះរបស់ក្រុម Aston Villa ទល់នឹង Brentford ។ ភាពប៉ិនប្រសប់របស់ Young បានបង្កើនពេលវេលាលេងរបស់គាត់ បន្ទាប់ពីត្រលប់ទៅក្លិប Aston ។ នៅ Fantasy កីឡាករនេះ បានចាប់ផ្តើមជាខ្សែបម្រើស្លាបឆ្វេងទល់នឹង Watford ក្នុងសប្តាហ៍ទី១។ បន្ទាប់មក Young បានលេងនៅខ្សែការពារស្លាបឆ្វេង ក្នុងជ័យជម្នះ ២-០ កាលពីចុងសប្តាហ៍មុនលើក្រុម Newcastle United ។ ដោយបានជួយឱ្យ Aston Villa ទទួលបាន Clean Sheet នៅក្នុងការប្រកួតក្នុងផ្ទះដំបូងរបស់ពួកគេនៅរដូវកាលនេះ Young អាចនឹងជាទំនងជារក្សាតំណែង១១នាក់ដំបូងរបស់ខ្លួន។

ចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League
ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង