ខ្សែប្រយុទ្ធ Sadio Mane របស់ Liverpool បានតាមទាន់កំណត់ត្រារបស់ Cristiano Ronaldo របស់ Manchester United ក្នុងការរកបាន ១៣គ្រាប់ ក្នុងវគ្គចាញ់ធ្លាក់ពានរង្វាន់ UEFA Champions League ដែល Ronaldo ធ្វើបានតាំងពីរដូវកាល ២០១៧-១៨។
ក្រៅពីតាមស្មើកំណត់ត្រាខ្សែប្រយុទ្ធ Manchester United កីឡាករសេណេហ្គាល់របស់ក្រុម Liverpool ក៏បាន នាំមុខកំណត់ត្រារបស់អតីតកីឡាករក្លិប Barcelona និង បច្ចុប្បន្នជាខ្សែប្រយុទ្ធក្លិប Paris Saint-Germain, Lionel Messi ផងដែរ។
Mane បានរួមចំណែក១គ្រាប់ក្នុងជ័យជម្នះក្រៅដី ៣-១ របស់ក្រុមលោក Jurgen Klopp លើក្រុម Benfica ក្នុងវគ្គ ៨ក្រុមចុងក្រោយ ជើងទីមួយ UCL។ ការបញ្ជូនបាល់ពីរបស់ Trent Alexander-Arnold ទៅឱ្យ Luis Diaz យ៉ាងស្អាត ហើយអតីតកីឡាករ Porto បោះបាល់ឱ្យ Mane ស៊ុតបញ្ចូលទី។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕