×

Man Utd កាន់តែខិតជិតក្នុងការតែងតាំងគ្រូបង្វឹក Ajax ជាអ្នកចាត់ការថ្មី

Manchester United បានខិតកាន់តែកៀកក្នុងការតែងតាំងគ្រូបង្វឹក Ajax លោក Erik ten Hag ជាអ្នកចាត់ការថ្មីរបស់ពួកគេ នៅចុងរដូវកាលនេះ។

មន្ត្រីនៅ Old Trafford បន្តទទូចថា ដំណើរការនៃការតែងតាំងអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក Ole Gunnar Solskjaer មិនទាន់ចប់សព្វគ្រប់ទេ ហើយការអះអាងថា កិច្ចព្រមព្រៀងមួយរវាងក្លិបនិងអ្នកចាត់ការ Ten Hag ត្រូវបានធ្វើឡើង គឺជារឿងលឿនពេក។

BBC Sport រាយការណ៍ថា Ten Hag សក្តិសមសម្រាប់រចនាសម្ពន្ធនៅក្នុងក្លិប Manchester United ដែលមានលោក John Murtough ជានាយកបាល់ទាត់ Darren Fletcher ជានាយកបច្ចេកទេស និងជាអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick ជាទីប្រឹក្សា។

ការប្រកាស មិនទាន់ធ្វើឡើងភ្លាមៗទេ ដោយសារ Ajax កំពុងប្រជែងជាមួយក្លិប PSV Eindhoven សម្រាប់ពានរង្វាន់នៅហុល្លង់។

លោក Ten Hag បានក្លិប Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០១៩។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង