×

Ronaldo និង Rooney បង្កការប៉ះពាល់ពាក្យសម្ដីគ្នា ជុំវិញស្ថានភាពនៅ Man Utd

Cristiano Ronaldo បានធ្វើការឆ្លើយតបទៅកាន់ Wayne Rooney បន្ទាប់ពីវីរបុរសរបស់ Manchester United ស្នើឱ្យក្លិប បន្តដំណើរទៅមុខដោយគ្មាន Ronaldo នៅចុងបញ្ចប់នៃរដូវកាលនេះ។

Rooney បានបញ្ចេញការវាយប្រហារទៅលើខ្សែប្រយុទ្ធរបស់ Man Utd កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមបិសាចក្រហម បានត្រឹមស្មើ ១-១ ទល់នឹង Leicester City ។ Rooney បានអំពាវនាវឱ្យ Ronaldo ចាកចេញនៅរដូវក្តៅនេះ ជាមួយនឹងខ្សែបម្រើ Paul Pogba ដោយអះអាងថា ការត្រឡប់មកវិញរបស់គាត់ មិនបានផ្តល់ផលប្រយោជន៍ដល់ក្លិបនោះទេ។ បន្ទាប់មក Rooney ដែលជាគ្រូបង្វឹកក្រុម Derby បានបង្ហោះរូបថតរបស់គាត់ ក្នុងបណ្ដាញសង្គម Instagram ជាមួយនឹងវីរបុរសរបស់ក្រុម Liverpool, Jamie Carragher និងអ្នកធ្វើបទបង្ហាញ David Jones ។

Ronaldo បានឆ្លៀតឱកាសវាយបកចំពោះការរិះគន់របស់ Rooney ដោយសរសេរថា៖ ‘Two Jealous (មនុស្សដែលពូកែច្រណែនពីរនាក់)’។

សូមជម្រាបថា អំឡុងកម្មវិធីទូរទស្សន៍មួយ Rooney បាននិយាយពីឥទ្ធិពលរបស់ Ronaldo ចាប់តាំងពីគាត់បានត្រលប់ទៅប្រទេសអង់គ្លេស ហើយបានទទួលស្គាល់ថា ការមកដល់របស់តារាបាល់ទាត់ព័រទុយហ្គាល់ មិនបានផ្ដល់ផលប្រយោជន៍ដល់ក្រុមបិសាចក្រហមទេ។

នៅពេលសួរថា តើ Ronaldo ត្រលប់មក Premier League បានផ្តល់អត្ថប្រយោជន៍ដល់ Man United ដែរឬទេ? Rooney បានតបថា៖ “អ្នកត្រូវតែនិយាយថាទេ។ គាត់បានស៊ុតបញ្ចូលទីសំខាន់ៗ នៅក្នុងការប្រកួត Champions League នៅដើមរដូវកាលនេះ។ គាត់បានស៊ុតបញ្ចូលទីបាន ៣គ្រាប់ទល់នឹង Tottenham ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើអ្នកសម្លឹងមើលទៅអនាគតរបស់ក្លិប អ្នកត្រូវជឿជាក់លើកីឡាករវ័យក្មេង ដែលមានភាពស្រេកឃ្លាន ដើម្បីប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងជួយស្ដារក្រុម Manchester United ក្នុងរយៈពេល ពីរឬបីឆ្នាំខាងមុខ។”

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង