×

Man City ត្រូវបានស៊ើបអង្កេតលើការដោះដូរនិងចំណាយមិនស្របច្បាប់

យោងតាមប្រភព BBC ដកស្រង់ពីកាសែតអាល្លឺម៉ង់ Der Spiegel អះអាងថា ការស៊ើបអង្កេតលើការបំពានច្បាប់មួយបានធ្វើឡើង ដោយចោទថា ក្លិប Manchester City បានបង់ប្រាក់ខុសច្បាប់សម្រាប់កីឡាករមិនទាន់គ្រប់អាយុ កិច្ចព្រមព្រៀងដៃគូឧបត្ថម្ភ និងការបង់ប្រាក់លាក់កំបាំងសម្រាប់អតីតអ្នកចាត់ការទូទៅ។

ប៉ុន្តែឥឡូវនេះ Der Spiegel បានបោះពុម្ពផ្សាយព័ត៌មានលម្អិតពីការស៊ើបអង្កេតផ្ទាល់របស់ខ្លួន ដែលធ្វើឡើងដោយភ្ជាប់ជាមួយបណ្តាញសារព័ត៌មាន European Investigative Collaborations (EIC)។ Premier League និង Manchester City បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅឡើយ។

យោងតាម Der Spiegel ម្ចាស់ជើងឯក Premier League បានដាក់សម្ពាធលើកីឡាករដែលមិនទាន់គ្រប់អាយុ “ឱ្យចុះកិច្ចសន្យាជាមួយ Manchester City តាមរយៈការទូទាត់ជារូបិយវត្ថុដោយបំពានច្បាប់”។

ករណីមួយទៀត គឺអ្នកឧបត្ថម្ភក្លិបនៅក្រុង Abu Dhabi ត្រូវបានគេចោទប្រកាន់ថាបាន “ផ្តល់ការទូទាត់របស់ពួកគេតែមួយផ្នែកទៅក្លិបដោយខ្លួនឯង” ហើយផ្នែកនៅសល់ ត្រូវបានផ្ដល់ការទូទាត់ដោយម្ចាស់ក្លិប Sheikh Mansour bin Zayed Al Nahyan ។

Man City ក៏ត្រូវបានចោទប្រកាន់ពីបទបង់ប្រាក់ សម្រាប់សំណងរបស់អតីតអ្នកចាត់ការ Roberto Mancini “តាមកិច្ចសន្យាប្រឹក្សាយោបល់ក្លែងក្លាយ”។

ក្នុងឆ្នាំ២០២០ City ត្រូវបានហាមឃាត់ពីការប្រកួតពានរង្វាន់អឺរ៉ុបរយៈពេល២ឆ្នាំ ដែលត្រូវបានលុបចោលដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា បន្ទាប់ពី Uefa បានសម្រេចថា ពួកគេបានប្រព្រឹត្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នៃបទប្បញ្ញត្តិ Financial Fair Play (FFP) ចន្លោះឆ្នាំ ២០១២ និង ២០១៦។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង