×

មកដឹងពីមូលហេតុពីរដែល Man Utd មិនជ្រើសរើសយក Pochettino ជាអ្នកចាត់ការថ្មី

Manchester United មានមូលហេតុនៅក្នុងការបដិសេធលោក Mauricio Pochettino ខណៈក្លិប Premier League មួយនេះបានជួបគ្រូបង្វឹក Ajax លោក Erik ten Hag ដើម្បីសម្ភាស។

របាយការណ៍ជាច្រើនកាលពីយប់ថ្ងៃពុធបានអះអាងថា Manchester United កំពុងតែខិតជិតក្នុងការតែងតាំងលោក Ten Hag ។ បុរសសញ្ជាតិហុល្លង់ បានសាងកេរ្តិ៍ឈ្មោះនៅ Ajax សម្រាប់ការរក្សាបាននូវភាពជោគជ័យ និងកំពុងអភិវឌ្ឍកីឡាករវ័យក្មេងជាបន្តបន្ទាប់។

Manchester United ក៏បានទាក់ទងទៅកាន់ Pochettino របស់ PSG ផងដែរ។ ប៉ុន្តែ សារព័ត៌មាន Express បានបង្ហាញហេតុផលពីរ សម្រាប់ការបដិសេធ Pochettino ។ មូលហេតុទីមួយ គឺកំណត់ត្រាមិនសូវល្អរបស់លោក Pochettino នៅប្រទេសបារាំង ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ PSG គឺជាមូលហេតុនៃការព្រួយបារម្ភរបស់ក្រុមបិសាចក្រហម។ ហេតុផលទីពីរ គឺ Pochettino អាចមានតម្លៃប្រហែល ២៥លានផោន ដើម្បីយកពី PSG ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង