pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

អ្នកចាត់ការ Pep Guardiola ត្រូវបានទាក់ទងឱ្យទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានរាយការណ៍ថា ក្រុមជម្រើសជាតិកំពុងទាក់ទងអ្នកចាត់ការ Manchester City លោក Pep Guardiola ។

សារព័ត៌មាន Marca បានដកស្រង់ប្រភពនៅប្រេស៊ីល បាននិយាយថា បន្ទាប់ពីការចាកចេញរបស់លោក Tite អ្នកចាត់ការក្រុមប្រេស៊ីលក្រោយការប្រកួត World Cup សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ចាប់ផ្តើមទាក់ទងលោក Pep ជាផ្លូវការដើម្បីជាអ្នកស្នងតំណែងរបស់គាត់។

សារព័ត៌មានប្រេស៊ីល ថា ការតែងតាំងរបស់ Pep ជាអ្នកចាត់ការជម្រើសជាតិប្រេស៊ីល មិនអាចកើតឡើងក្នុងពេលឆាប់ៗនេះទេ។ លោក Ednaldo Rodrigues ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល មានបំណងក្នុងការចុះហត្ថលេខាលើលោក Pep ហើយបានប្រាប់វាទៅកាន់មនុស្សជុំវិញគាត់។ ទោះបីជាយ៉ាងណា មិនទាន់មានការទាក់ទង ឬកិច្ចប្រជុំណាមួយ កើតឡើងនៅឡើយទេ។ នៅពេលលោក Tite ចាកចេញ មន្ត្រីប្រេស៊ីល ផ្តោតលើការចុះហត្ថលេខាលើនាយកផ្នែកកីឡាជាមុនសិន។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល អាចរង់ចាំរហូតដល់កិច្ចសន្យារបស់លោក Pep Guardiola ផុតសុពលភាពជាមួយ Manchester City នៅឆ្នាំ២០២៣។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង