ម្ចាស់ក្លិប Everton គិតថា ការបណ្ដេញលោក Frank Lampard ចេញពីតំណែងអ្នកចាត់ការនាពេលបច្ចុប្បន្ន មិនអាចស្រោចស្រង់ស្ថានភាពឱ្យប្រសើរឡើងឡើយ ទោះបីជាពួកគេ អាចនឹងកាត់ចេញពីក្របខណ្ឌ Premier League ជាលើកដំបូងក្នុងរយៈពេល ៧១ ឆ្នាំក៏ដោយ។
សារព័ត៌មាន Skysports បានរាយការណ៍ថា Everton បាននៅតែគាំទ្រ Lampard រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយមិនគិតពីលទ្ធផលនោះទេ។ ប្រសិនបើ Everton ត្រូវបានកាត់ចោលទៅក្របខណ្ឌ Championship ពួកគេនឹងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសមាជិកក្រុមឈុតធំ នឹងត្រូវកាត់ប្រាក់ខែដោយស្វ័យប្រវត្តិ។
សូមជម្រាបថា Everton មានតែ១ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល ហើយនៅប្រកួតបន្ទាប់ ពួកគេនឹងស្វាគមន៍ Manchester United នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕