pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ប៉ូលិស កំពុងស៊ើបអង្កេត បន្ទាប់ពី Ronaldo បោកកម្ទេចទូរសព្ទរបស់អ្នកគាំទ្រ

ប៉ូលីស Merseyside កំពុងស៊ើបអង្កេតករណីខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បានបោកកម្ទេចទូរសព្ទរបស់អ្នកគាំទ្រ។

វីដេអូ ត្រូវបានគេចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមនឹងការបញ្ចេញមតិ ដែលអះអាងថា Ronaldo បានបោកកម្ទេចទូរសព្ទរបស់អ្នកគាំទ្រ ពេលចាកចេញពីទីលាន បន្ទាប់ពីក្រុមរបស់គាត់ ចាញក្រុម Everton ១-០ ។ ក្រោយហេតុការណ៍នេះ Ronaldo វ័យ ៣៧ឆ្នាំ បានធ្វើការសុំទោសនៅលើបណ្តាញសង្គម។

ប៉ូលីស Merseyside បាននិយាយថា ពួកគេកំពុងស៊ើបអង្កេត ហេតុការណ៍ ដែលបានកើតឡើងនៅកីឡដ្ឋាន Goodison Park កាលពីថ្ងៃសៅរ៍។ អ្នកនាំពាក្យបាននិយាយថា ពួកគេកំពុងទាក់ទងជាមួយ Manchester United និង Everton។

អ្នកនាំពាក្យបន្តថា៖ “ការស៊ើបអង្កេតកំពុងដំណើរការ ហើយបច្ចុប្បន្នមន្រ្តីកំពុងធ្វើការជាមួយ Everton ដើម្បីពិនិត្យមើលវីដេអូ CCTV និងកំពុងធ្វើការសាកសួរសាក្សីដើម្បីកំណត់ថា តើមានបទល្មើសបានកើតឡើងឬយ៉ាងណា។”

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង