×

Tiemoue Bakayoko ទៅ AC Milan មិនជោគជ័យ នឹងត្រូវបញ្ជូនត្រឡប់ទៅ Chelsea វិញមុនកាលកំណត់

Tiemoue Bakayoko ដែលខ្ចីជើងពី Chelsea នឹងចាកចេញពីក្លិប AC Milan មុនកាលកំណត់ក្នុងកិច្ចសន្យារវាងក្លិបទាំងពីរ។

ដោយសារខ្សែបម្រើរូបនេះ លេងមិនបានល្អ AC Milan សម្រេចបញ្ចប់ កិច្ចព្រមព្រៀង ដែលមានសុពលភាពដល់ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលី។

AC Milan មានជម្រើសក្នុងការទិញផ្ដាច់តម្លៃ ១៥លានអឺរ៉ូ ក្នុងករណីដែល Bakayoko បង្ហាញខ្លួន ១៥ដង ហើយស្មើនឹង ៤៥នាទីក្នុងរដូវកាល ២០២២-២៣។

កីឡាករខ្ចីជើងរបស់ Chelsea រូបនេះ បានចូលលេងលើកចុងក្រោយក្នុងខែមករា ប៉ុន្តែរូបគេបានបង្កើតកំហុសច្រើន ហើយអ្នកចាត់ការ AC Milan មិនបានដាក់ឱ្យរូបគេចូលលេងទៀតឡើយ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង