Thomas Tuchel បានសម្តែងការខកចិត្តចំពោះអាជ្ញាកណ្តាល Szymon Marciniak ដែល “ញញឹម និងសើច” ជាមួយអ្នកចាត់ការក្លិប Real Madrid លោក Carlo Ancelotti បន្ទាប់ពី Chelsea ចាញ់សរុបពីរជើង ៥-៤ ក្នុងការប្រកួត វគ្គ៨ក្រុមចុងក្រោយ Champions League។
Chelsea បានចាញ់ ៣-១ កាលពីជើងទីមួយ។ ក្នុងជើងទីពីរ Mason Mount, Antonio Rudiger និង Timo Werner រកគ្រាប់បាលដើម្បីផ្ដល់ក្ដីសង្ឃឹមសម្រាប់ Chelsea ។ ទោះជាយ៉ាងណា Madrid ក៏អាចទម្លាក់ក្រុមតោខៀវបាន បន្ទាប់ពី Rodrygo ស៊ុតបាល់បញ្ចូលទីពីក្រុម Luka Modric មុនពេលខ្សែប្រយុទ្ធ Karim Benzema ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ នៃម៉ោងបន្ថែម ១៥នាទីដំបូង។
Tuchel បាននិយាយថា ក្រុមរបស់គាត់គ្មានអ្វីដែលត្រូវសោកស្តាយ បន្ទាប់ពីឈ្នះ ៣-២ កាលពីយប់មិញ ប៉ុន្តែលោកមានការខកចិត្ត បន្ទាប់ពីអាជ្ញាកណ្តាលប៉ូឡូញ សើចជាមួយលោក Ancelotti ។
គាត់ក៏បានរិះគន់អាជ្ញាកណ្ដាលផងដែរចំពោះការមិនទៅត្រួតពិនិត្យមើលការសម្រេចចិត្តរបស់ VAR ដើម្បីច្រានចោលការស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់ Marcos Alonso សម្រាប់បាល់ប៉ះដៃ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕