ក្រុម Manchester City បានស្មើជាមួយម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផលស្មើ ០-០ កាលពីយប់មិញ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League និងរក្សាក្តីសង្ឃឹមរបស់ខ្លួន ក្នុងការឈ្នះពានរង្វាន់នេះជាលើកដំបូង។
Man City បានឈានទៅវគ្គបន្ត ដោយសារការទទួលបានជ័យជម្នះ ១-០ ក្នុងការប្រកួតជើងទីមួយកាលពីសប្តាហ៍មុន។
ក្រុមម្ចាស់ផ្ទះ បានបាត់បង់កីឡាករម្នាក់ បន្ទាប់ពីខ្សែការពារ Felipe ត្រូវបានបណ្តេញចេញដោយសារទាត់គូប្រកួត។ កីឡាកររបស់ Atletico ហាក់មិនសប្បាយចិត្តនឹងការព្យាយាមរបស់ Man City ក្នុងការខ្ជះខ្ជាយពេលវេលា។
មិនយូរប៉ុន្មានមុនពេលនោះ នៅពេលដែល Phil Foden របស់ Man City កំពុងតែវិលជុំវិញ ខ្សែការពារ Stefan Savic របស់ Atletico បានចោទប្រកាន់ ដោយទាញអាវរបស់គាត់ ហើយព្យាយាមទាញគាត់ឡើង។ ការប្រកួតបានបញ្ចប់ទៅជាមួយនឹងពេលវេលាបន្ថែមលើសពី ១២នាទី។
ជើងឯករងឆ្នាំមុន Man City នឹងត្រូវជួបជាមួយក្រុម Real Madrid ដែលបានទម្លាក់ក្រុមការពារតំណែងជើងឯក Chelsea នៅកីឡដ្ឋាន Santiago Bernabeu ។
ដោយឡែក Liverpool មិនបានដាក់កីឡាករឆ្នើមរបស់ខ្លួន ដើម្បីទទួលបានការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទេ។ អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានកីឡាករសំខាន់ៗសម្រាក ដូចជា Mohamed Salah, Sadio Mane, Virgil van Dijk និង Trent Alexander-Arnold ហើយពួកគេ បានលេងស្មើ ៣-៣ ជាមួយនឹងក្រុម Benfica ក្នុងជើងទីពីរនៃវគ្គ៨ក្រុមចុងក្រោយ។ សរុបទាំងពីរជើង Liverpool ឈ្នះ Benfica សរុប ៦-៤។
Villarreal រង់ចាំ Liverpool នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕