×

West Ham ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងរយៈពេល៤៦ឆ្នាំ

West Ham United នឹងត្រូវជួបជាមួយ Eintracht Frankfurt ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Europa League ខណៈក្រុមញញួរយក្ស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអឺរ៉ុបពានរង្វាន់ជាលើកដំបូងក្នុងរយៈពេល ៤៦ឆ្នាំជាមួយនឹងជ័យជម្នះជើងទីពីរដ៏គួរឱ្យភ្ញាក់ផ្អើល ទល់នឹងក្រុម Lyon ។

ដោយបានលទ្ធផលស្មើ ១-១ កាលពីជើងទីមួយក្នុងទីក្រុងឡុងដ៍ នៃវគ្គ៨ក្រុមចុងក្រោយ កូនក្រុមរបស់អ្នកចាត់ការ David Moyes បានទប់ទល់នឹងរយៈពេលនៃសម្ពាធវាយលុករបស់ Lyon ។ ក្រុមភ្ញៀវ បានរកបាន ២គ្រាប់ក្នុងរយៈពេល ៧នាទីនៅចុងបញ្ចប់នៃវគ្គទីមួយ ដោយ Craig Dawson នៅនាទី៣៨ និង Declan Rice នៅនាទី៤៤ បានធ្វើឱ្យក្លឹបនៅ Premier League នាំមុខ។

Jarrod Bowen បានបន្ថែមគ្រាប់ទី៣ ក្នុងរយៈពេល ៣នាទីបន្ទាប់ពីការចាប់ផ្តើមឡើងវិញ នៃវគ្គទីពីរ ហើយ Lyon មិនមានកាសវាយបកវិញឡើយ។

ជ័យជម្នះនេះ ធ្វើឱ្យ West Ham ត្រូវជួបនឹងក្រុម Frankfurt នៃក្របខណ្ឌ Bundesliga ដែលបានយកឈ្នះក្រុមយក្សអេស្ប៉ាញ Barcelona យកឈ្នះ ៣-២ នៅកីឡដ្ឋាន Nou Camp ដើម្បីឈ្នះក្នុងលទ្ធផលសរុប ៤-៣ ទាំងពីរជើង។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង