×

Premier League Preview៖ ការប្រកួតរវាង Man Utd ទល់នឹង Norwich City

ពេលវេលាកាន់តែស្ដួចស្ដើង សម្រាប់ Manchester United ក្នុងដំណើរស្វែងរកការបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៤ ក្នុងក្របខណ្ឌ Premier League ខណៈដែលពួកគេប្រកួតជាមួយ Norwich City នៅកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា នេះ វេលាម៉ោង ៩:០០​ យប់។

ក្រុមរបស់លោក Ralf Rangnick បានទទួលរងការបរាជ័យជាលើកទី៣ របស់ពួកគេក្នុង ៥ ប្រកួតជាមួយនឹងការចាញ់ ១-០ ក្រោមស្នាដៃក្រុម Everton កាលពីចុងសប្តាហ៍មុន ដែលធ្វើឱ្យក្រុមបិសាចក្រហម ដេញតាមពីក្រោយចំនួន ៦ ពិន្ទុ ពីក្រុមចំណាត់ថ្នាក់លេខ៤ Spurs។

ពួកគេនឹងប្រឈមមុខនឹងក្រុម Norwich ដែលឈរនៅបាតតារាង។ ជ័យជម្នះ ២-០ កាលពីចុងសប្តាហ៍មុន លើក្រុម Burnley បានផ្តល់ឱ្យក្រុមរបស់លោក Dean Smith នូវក្តីសង្ឃឹមក្នុងការចាកចេញពីតំបន់កាត់ចោល។

សម្រាប់ក្រុម Man Utd ទាំង Fred និង Cristiano Ronaldo មានបញ្ហារបួសក្នុងការចាញ់ Everton ១-០ កាលពីចុងសប្តាហ៍មុន។ Raphael Varane និង Scott McTominay មិនមានវត្តមានសម្រាប់ Man Utd ទេ។ Luke Shaw ក៏ទំនងជាមិនមានវត្តមានរហូតដល់ខែឧសភា ខណៈពេលដែល Edinson Cavani ត្រូវប្រឈមមុខនឹងការអវត្តមានរយៈពេលមួយខែបន្ថែមទៀត។

ចំពោះក្រុមភ្ញៀវវិញ Billy Gilmour ទំនងជានឹងត្រលប់មកវិញ សម្រាប់ Norwich បន្ទាប់ពីខកខានការទទួលជ័យជម្នះ ២-០ កាលពីចុងសប្តាហ៍មុនលើក្រុម Burnley ដោយសារជំងឺ។ ទន្ទឹមនឹងនោះ Andrew Omobamidele នៅតែជួបបញ្ហាខ្នងផ្នែកខាងក្រោម។ ទាំង Ozan Kabak និង Adam Idah ត្រូវអវត្តមានពេញមួយរដូវកាល។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

David De Gea (GK); Dalot (RB), Lindelof (CB), Maguire (CB), Alex Telles (LB); Nemanja Matic (CM), Pogba (CM), Fernandes (AM); Jadon Sancho (RW), Ronaldo (ST), Rashford (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Norwich ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Tim Krul (GK); Byram (RB), Hanley (CB), Gibson (CB), Giannoulis (LB); Kenny McLean (CM), Normann (CM), Lees-Melou (AM); Kieran Dowell (RW), Pukki (ST), Rashica (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man Utd ២-០ Norwich ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង