×

De Bruyne និង Walker ទំនងជាអវត្តមានក្នុងជំនួប Man City ទល់ Liverpool វគ្គ១/២ផ្ដាច់ព្រ័ត្រ FA Cup

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola មិនប្រាកដថាតើ Kevin de Bruyne និង Kyle Walker នឹងនឹងអាចលេងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Liverpool នៅថ្ងៃសៅរ៍ នៅឯកីឡដ្ឋាន Wembley នោះទេ។

កីឡាករ​ទាំង​ពីររូប ​ត្រូវ​បាន​ប្តូរ​ចេញ​បន្ទាប់​ពី​រង​របួស​ជើង​ក្នុង​ការ​ប្រកួត​ជើង​ទី​២​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពានរង្វាន់ Champions League នៅ​លើ​ទឹក​ដី Atletico Madrid ។ ពួក​គេ​មិន​បាន​ហ្វឹកហាត់​ចាប់​តាំង​ពី​ត្រឡប់​មក​ប្រទេស​អង់គ្លេស​វិញ​។

លោក Guardiola បាននិយាយថា៖ “យើងនឹងដឹងអំពី De Bruyne និង Walker ។ គាត់ [De Bruyne] មានស្នាមរបួសនៅកំភួនជើង។ វាមិនមែនជារបួសសាច់ដុំទេ។ Walker មានការគ្រេច ប៉ុន្តែកំពុងតែប្រសើរឡើង”។

លោក Guardiola ថា ខ្សែការពារ Ruben Dias បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីបានអវត្តមានតាំងពីខែមីនា ជាមួយនឹងរបួសភ្លៅ។

Manchester City នឹងលេងត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកគេបានស្មើ ០-០ ក្នុងទីក្រុង Madrid ដើម្បីធានាបានជ័យជម្នះសរុប ១-០ និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ។ ក្រុម​មេឃខៀវ បាន​ហ្វឹកហាត់​នៅ​ទីលានរបស់ក្រុម Millwall នៃ Championship ដើម្បី​កាត់​បន្ថយ​ចម្ងាយ​ផ្លូវ​ធ្វើដំណើរ។

Manchester City និង Liverpool បាន​ប្រកួត​ស្មើ​គ្នា​ ២-២ ក្នុង​ការ​ប៉ះ​គ្នា​នៅ​កំពូល​តារាង​ក្នុង Premier League កាល​ពី​ថ្ងៃ​អាទិត្យ​មុន។ ភាគីទាំងសងខាង កំពុងប្រជែងគ្នាដើម្បីឈ្នះពានរង្វាន់ជាច្រើននៅរដូវកាលនេះ ហើយគ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp និយាយថាក្រុមរបស់គាត់នឹងចាត់ទុកការប្រកួតនៅថ្ងៃសៅរ៍នេះ ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

Liverpool នឹងវាយតម្លៃកីឡាករ Diogo Jota បន្ទាប់ពីខ្សែប្រយុទ្ធនេះ បានជួបបញ្ហាបន្តិចបន្តួចក្នុងលទ្ធផលស្មើ ៣-៣ ជាមួយ Benfica កាលពីថ្ងៃពុធ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង