pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Virgil Van Dijk ឈ្នះ៤ពានក្នុងឆ្នាំតែមួយ ជាក្ដីសុបិនរបស់ Liverpool

ខ្សែការពារ Virgil van Dijk បាបនិយាយថា វាជាក្តីសុបិនសម្រាប់ Liverpool ដើម្បីឈ្នះ ៤ពាន ជាប្រវត្តិសាស្ត្រ ប៉ុន្តែវាស្ទើរតែមិនអាចទៅរួចឡើយ។

 

Liverpool បានលើកពាន Carabao Cup កាលពីខែកុម្ភៈ ហើយកំពុងស្វែងរកការឈ្នះពានរង្វាន់ FA Cup, Premier League និង Champions League ។ ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះគូប្រជែង Manchester City ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍។

 

Van Dijk បាននិយាយថា៖ “គ្មានក្រុមណាធ្លាប់ឈ្នះ៤ពានទេ ហើយវាមានហេតុផល ព្រោះវាស្ទើរតែមិនអាចទៅរួចទេ”។

 

Liverpool ខ្វះ ១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ដោយនៅសល់ ៧ប្រកួតទៀតក្នុងក្របខណ្ឌ Premier League ។ ពួកគេ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United នៅថ្ងៃពុធ រួមទាំងការប្រកួតជាមួយ Everton និងក្រុម Tottenham Hotspur ដើម្បីប្រជែងជាមួយ Man City ដែលមានការប្រកួតងាយស្រួលជាង។ Liverpool ក៏ត្រូវជួប Villarreal ក្នុងវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ផងដែរ ដោយ Man City របស់ Pep Guardiola ប៉ះ Real Madrid ។

 

Van Dijk បានបន្ថែមថា ការនិយាយពីការឈ្នះ ៤ពាន ឬ ៣ពាន ក្នុងរដូវកាលនេះ នឹងអាចដាក់សម្ពាធបន្ថែមលើពួកគេ។ ប៉ុន្តែ កីឡាករហុល្លង់បន្តថា៖ “វាជារឿងដែលគ្រប់គ្នាស្រមៃចង់ឈ្នះរាល់ការប្រកួតដែលអ្នកចូលរួម ប៉ុន្តែយើងនឹងបានឃើញអ្វីនឹងកើតឡើង។ អ្វីៗក៏អាចកើតឡើងបាន ហើយក្រុមផ្សេងទៀតក៏ដូចគ្នា”។

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង