កីឡាករ Cristiano Ronaldo របស់ក្លិប Manchester United និងមិត្តស្រី Georgina Rodriguez បានប្រកាសពីមរណភាពរបស់កូនប្រុសរបស់ពួកគេ ដោយនិយាយថា វាជា “ការឈឺចាប់ដ៏ធំបំផុតរបស់ឪពុកម្តាយគ្រប់រូប”។
កីឡាករអន្តរជាតិព័រទុយហ្គាល់អាយុ ៣៧ឆ្នាំនិង Rodriguez ២៨ឆ្នាំ កំពុងរង់ចាំកូនភ្លោះរបស់ពួកគេ។ កូនស្រីរបស់ពួកគេ នៅរស់រានមានជីវិត ហើយពួកគេ បាននិយាយថា កំណើតរបស់នាង “ផ្តល់កម្លាំងចិត្តឱ្យពួកយើងឱ្យបន្តរស់នៅពេលនេះ ដោយក្តីសង្ឃឹម និងអំណរ”។
ពួកគេបានសរសេរថា៖ “កូនប្រុស កូនគឺជាទេវបុត្ររបស់ប៉ា និងម៉ាក់។ ប៉ា និងម៉ាក់ នឹងស្រឡាញ់កូនជារៀងរហូត”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គមពួកគេ បាននិយាយថា៖ “វាជាការសោកសៅបំផុតរបស់ពួកយើង ដែលត្រូវប្រកាសថា កូនប្រុសរបស់ពួកយើង បានទទួលមរណភាពហើយ។”
“យើងទាំងអស់គ្នា មានសេចក្ដីក្រៀមក្រំក្រៃលែងចំពោះការបាត់បង់នេះ ហើយពួកយើងសុំនៅស្ងៀមស្ងាត់ ក្នុងពេលដ៏លំបាកនេះ”។”
អ្នកទាំងពីរ បានប្រកាសពីការមានផ្ទៃពោះ កាលពីខែតុលា ឆ្នាំ២០២១។
សូមជម្រាបថា Ronaldo មានកូនប្រុសម្នាក់ Cristiano Jr ដែលកើតក្នុងឆ្នាំ២០១០ និងកូនភ្លោះ Eva និង Mateo ដែលកើតនៅឆ្នាំ២០១៧។ គាត់ក៏មានកូនស្រីម្នាក់ជាមួយ Rodriguez គឺ Alana Martina ដែលកើតនៅឆ្នាំ២០១៧ ផងដែរ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕