×

West Ham ជួបវិបត្តិខ្សែការពារ ក្រោយ Issa Diop នឹងអវត្តមានដល់ចប់រដូវកាល

លោក David Moyes នឹងរកវិធីដោះស្រាយ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Europa League របស់ West Ham United ទល់នឹង Eintracht Frankfurt នៅសប្តាហ៍ក្រោយ។

យោងតាមកាសែត The Guardian ឱ្យដឹងថា ខ្សែការពារ Issa Diop បានរងរបួសសរសៃពួរ ដែលតម្រូវឱ្យសម្រាករាល់ការប្រកួតដែលនៅសេសសល់សម្រាប់រដូវកាលនេះ។

Diop នឹងចូលរួមជាមួយ Angelo Ogbonna និង Kurt Zouma ក្នុងបញ្ជីឈ្មោះកីឡាកររបួស ដោយបន្សល់ទុក Craig Dawson វ័យ ៣២ ឆ្នាំជាខ្សែការពារកណ្តាលចាស់តែមួយគត់របស់ West Ham។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង