×

Man Utd តែងតាំងលោក Erik ten Hag ជាអ្នកចាត់ការអចិន្ត្រៃយ៍

លោក Erik ten Hag ត្រូវបានតែងជាអ្នកចាត់ការក្លិប Manchester United ដែលកុងត្រានឹងមានសុពលភាព ចាប់ពីចុងបញ្ចប់នៃរដូវកាលនេះរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។

Manchester United បាននិយាយថា លោក Ten Hag កំពុងរៀបចំឯកសារដើម្បីចូលបំពេញការងារ នៅចក្រភពអង់គ្លេស។

លោក John Murtough នាយកផ្នែកបាល់ទាត់របស់ក្លិបបាននិយាយថា៖ “ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនៅក្លិប Ajax លោក Erik បង្ហាញថា លោកជាគ្រូបង្វឹកដ៏ពូកែ និងជោគជ័យបំផុតនៅអឺរ៉ុប ដែលល្បីល្បាញដោយសារក្រុមរបស់គាត់មានភាពទាក់ទាញ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធ និងការអភិវឌ្ឍចំពោះយុវជន។”

“នៅក្នុងការសន្ទនារបស់យើងជាមួយ Erik ឈានទៅដល់ការតែងតាំងនេះ យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យរយៈពេលវែងរបស់គាត់ សម្រាប់ការត្រលប់មកវិញនូវ Manchester United ដល់កម្រិតដែលយើងចង់បាន និងជំរុញ និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការសម្រេចវា។”

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង