ខ្សែការពារ Kurt Zouma របស់ក្លិប West Ham United នឹងបង្ហាញខ្លួននៅតុលាការ សម្រាប់ការទាត់ឆ្មារបស់គាត់ បន្ទាប់ពីវគ្គផ្ដាច់ព្រ័ត្រ ការប្រកួត Europa League នៅខែក្រោយ។
ខ្សែការពារកណ្តាលរូបនេះ បានបង្កការខឹងសម្បារកាលពីខែកុម្ភៈ នៅពេលដែលវីដេអូលេចធ្លាយ បង្ហាញពីទង្វើរបស់គាត់ ដែលបានទាត់ និងទះឆ្មាចិញ្ចឹម។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានសុំទោស ហើយត្រូវបានពិន័យជាប្រាក់ ស្មើនឹងប្រាក់ឈ្នួលរបស់គេចំនួន ២សប្ដាហ៍ ដែលត្រូវបានបរិច្ចាគដល់អង្គការសប្បុរសធម៌សុខុមាលភាពសត្វ។
អង្គការសប្បុរសធម៌សុខុមាលភាពសត្វ បានដកហូតឆ្មាចិញ្ចឹមរបស់ Zouma ហើយបានបង្ហាញពីចេតនារបស់ពួកគេកាលពីខែមុន ដើម្បីកាត់ទោសអតីតកីឡាករ Chelsea សញ្ជាតិបារាំង ក្រោមច្បាប់សុខុមាលភាពសត្វ។
Zouma នឹងត្រូវបង្ហាញខ្លួននៅតុលាការ Barking Magistratesនៅថ្ងៃទី២៤ ខែឧសភា។ បច្ចុប្បន្ននេះ គេកំពុងសម្រាកព្យាបាលរបួស ហើយអាចនឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕