×

Mo Salah ថា លុយមិនមែនជាបញ្ហាក្នុងការចរចាលើកិច្ចព្រមព្រៀងថ្មីជាមួយ Liverpool ទេ

តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Mohamed Salah បាននិយាយថា បញ្ហាក្នុងការចុះកុងត្រាថ្មីនៅកីឡដ្ឋាន Anfield មិនមែនសុទ្ធតែជារឿងលុយនោះទេ ខណៈការចរចារវាងក្លិប និងសាមីខ្លួន កំពុងបន្ត។

នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តី Four Four Two តារាបាល់ទាត់អេហ្ស៊ីប Salah ដែលនឹងផុតកិច្ចសន្យានៅខែមិថុនា ឆ្នាំ២០២៣ បាននិយាយថា គេមានទំនុកចិត្តថា នឹងនៅជាមួយក្រុមហង្សក្រហមនៅរដូវកាលក្រោយ។

អាយុរបស់ Salah បានបង្កភាពមិនច្បាស់លាស់ថា តើ Liverpool គួរតែទុក និងធ្វើឱ្យក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត នៅក្នុងក្របខណ្ឌ Premier League ឬយ៉ាងណា ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ បាននិយាយថាគេមិនបារម្ភទេ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង