Arsenal នឹងទទួលស្វាគមន៍ Man Utd នៅកីឡដ្ឋាន Emirates ក្នុងការប្រកួតដ៏សំខាន់មួយ សម្រាប់ចំណាត់ថ្នាក់កំពូលទាំង៤ នៅក្នុង Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមេសានេះ វេលាម៉ោង ១៨:៣០ នាទីតទៅ។
ក្រុមកាំភ្លើងធំ Arsenal បានឈ្នះ ៤-២ លើក្រុម Chelsea នៅ Stamford Bridge ថ្មីៗនេះ ដោយធ្វើឱ្យក្រុមរបស់លោក Mikel Arteta ស្មើពិន្ទុជាមួយនឹងក្រុម Tottenham Hotspur ក្នុងចំណាត់ថ្នាក់ទី៤។
យ៉ាងណាមិញ ក្រុម Manchester United ត្រូវបានក្រុម Liverpool បំបាក់នៅកីឡដ្ឋាន Anfield ដោយលទ្ធផល ៤-០ ។ ក្រុមរបស់លោក Ralf Rangnick មានគម្លាត ៣ពិន្ទុ ពីចំណាត់ថ្នាក់កំពូលទាំង៤។
សម្រាប់ Arsenal កីឡាករ Takehiro Tomiyasu អាចនឹងត្រលប់មកវិញពីរបួស បន្ទាប់ពីជួបជាមួយបញ្ហាកំភួនជើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទន្ទឹមនឹងនេះដែរ Alexandre Lacazette បានត្រលប់មកជាកីឡាករបម្រុង នៅកីឡដ្ឋាន Stamford Bridge នៅពាក់កណ្តាលសប្តាហ៍ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩។ Kieran Tierney និង Thomas Partey នឹងអវត្តមានដល់ចប់រដូវកាល។
ចំណែក Man Utd កីឡាករ Cristiano Ronaldo បានខកខានក្នុងការបរាជ័យរបស់ Man Utd នៅកីឡដ្ឋាន Anfield កាលពីពាក់កណ្តាលសប្តាហ៍ ដោយហេតុផលផ្ទាល់ខ្លួន ខណៈ Raphael Varane វិលត្រឡប់មកហ្វឹកហាត់វិញ ក្រោយជាពីរបួស។ Luke Shaw និង Edinson Cavani នឹងត្រូវអវត្តមាន ខណៈ Paul Pogba ក៏នឹងត្រូវអវត្តមានផងដែរ ជាមួយនឹងរបួសកំភួនជើងពេលប៉ះជាមួយ Liverpool ។
Man Utd បានយកឈ្នះ Arsenal ៣-២ នៅកីឡដ្ឋាន Old Trafford កាលពីប្រកួតជើងទី១ ខែធ្នូកន្លងទៅ។ ក្រុមបិសាចក្រហម មិនអាចរកគ្រាប់បាល់ទៅលើក្រុមម្ចាស់ផ្ទះកាំភ្លើងធំបាន ក្នុង៣ប្រកួតចុងក្រោយនៅ Emirates ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Aaron Ramsdale (GK); Ben White (RB), Rob Holding (CB), Gabriel (CB), Nuno Tavares (LB); Granit Xhaka (CM), Mohamed Elneny (CM), Martin Odegaard (AM); Bukayo Saka (RW), Eddie Nketiah (ST), Emile Smith Rowe (LW)
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់
David De Gea (GK); Aaron Wan-Bissaka (RB), Victor Lindelof (CB), Harry Maguire (CB), Alex Telles (LB); Scott McTominay (CM), Nemanja Matic (CM), Bruno Fernandes (AM); Anthony Elanga (RW), Cristiano Ronaldo (ST), Jadon Sancho (LW)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Arsenal ២-១ Manchester United ។
គូដែលផ្សាយបន្តផ្ទាល់នៅសប្ដាហ៍នេះ៖
Arsenal ប៉ះ Man Utd ថ្ងៃទី២៣ ខែមេសា ម៉ោង ១៨:៣០ នាទីនៅ MyTV
Man City ប៉ះ Watford ថ្ងៃទី២៣ ខែមេសា ម៉ោង ២១:០០ នាទីនៅ MyTV
Liverpool ប៉ះ Everton ថ្ងៃទី២៤ ខែមេសា ម៉ោង ២២:៣០ នាទី នៅ CTN
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕