×

Premier League Preview៖ ការប្រកួត Man City ទល់នឹង Watford ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Manchester City កំពុងសម្លឹងរកការពង្រឹងការក្ដាប់តំណែងកំពូលតារាង ​ក្នុង​ការ​ប្រជែង​ដណ្តើម​ពានរង្វាន់ក្របខណ្ឌ Premier League ខណៈ​ពួក​គេ​ ទទួល​ភ្ញៀវ Watford នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ២១៖០០ នាទីតទៅ។

 

ក្រុមរបស់លោក Pep Guardiola បានទទួលជ័យជម្នះ ៣-០ លើក្រុម Brighton នៅពាក់កណ្តាលសប្តាហ៍ ក្រោយត្រលប់ពីការខកចិត្តក្នុងលទ្ធផល ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ក្រោមថ្វីជើងរបស់ Liverpool ។

 

ក្រុម Watford បានចាញ់ ៥ដងក្នុងការប្រកួត Premier League ៦លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងការចាញ់ក្រុម Liverpool, Leeds និង Brentford ក្នុង ៣លើកចុងក្រោយរបស់ពួកគេ។ ក្រុមរបស់លោក Roy Hodgson កំពុងប្រឈមនឹងការកាត់ចោលនៅរដូវកាលនេះ ដោយឈរនៅលេខ១៩ មាន ៧ពិន្ទុពីតំបន់សុវត្ថិភាព និងសល់៦ប្រកួតទៀត។

 

ចំពោះ Man City ទាំង John Stones និង Nathan Ake មានការប៉ះទង្គិចបន្តិចបន្តួចក្នុងការទទួលជ័យជម្នះ ៣-០ លើក្រុម Brighton កាលពីពាក់កណ្ដាលសប្ដាហ៍ ដូច្នេះ Ruben Dias អាចនឹងត្រឡប់មកកាន់ជម្រើស១១នាក់ដំបូង។ នៅកន្លែងផ្សេងទៀត Kyle Walker ទំនងជាអវត្តមានសម្រាប់ក្រុមរបស់លោក Guardiola ជាមួយនឹងបញ្ហាកជើងកាលពីប៉ះ Atletico Madrid ។

ក្រុមរបស់លោក Hodgson នឹងគ្មានកីឡាករ Cucho Hernandez, Kwadwo Baah, Nicolas N’Koulou, Francisco Sierralta និង William Troost-Ekong។

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Ederson (GK); Joao Cancelo (RB), Ruben Dias (CB), Aymeric Laporte (CB), Oleksandr Zinchenko (LB); Fernandinho (DM), Bernardo Silva (CM), Kevin De Bruyne (CM); Gabriel Jesus (RW), Phil Foden (CF), Raheem Sterling (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Watford ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Ben Foster (GK); Kiko Femenia (RB), Christian Kabasele (CB), Samir (CB), Hassane Kamara (LB); Moussa Sissoko (CM), Imran Louza (CM), Tom Cleverley (CM); Ismaila Sarr (RW), Josh King (ST), Emmanuel Dennis (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមលើស ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ៤-០ Watford ។

គូដែលផ្សាយបន្តផ្ទាល់នៅសប្ដាហ៍នេះ៖

 

Arsenal ប៉ះ Man Utd ថ្ងៃទី២៣ ខែមេសា ម៉ោង ១៨:៣០ នាទីនៅ MyTV

Man City ប៉ះ Watford ថ្ងៃទី២៣ ខែមេសា ម៉ោង ២១:០០ នាទីនៅ MyTV

Liverpool ប៉ះ Everton ថ្ងៃទី២៤ ខែមេសា ម៉ោង ២២:៣០ នាទី នៅ CTN

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង