×

Premier League Preview៖ ការប្រកួតរវាង Liverpool ទល់នឹង Everton ផ្សាយបន្តផ្ទាល់នៅ CTN យប់នេះ

Liverpool ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton ក្នុងការប្រកួត Merseyside Derby ក្នុងក្របខណ្ឌ Premier League នៅយប់ថ្ងៃអាទិត្យ ទី២៤ ខែមេសានេះ ដែលផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង២២:៣០នាទីតទៅ។

 

ក្លិបទាំងនេះ មានគម្លាត ៤៧ពិន្ទុពីគ្នាក្នុងតារាង Premier League ខណៈ Lliverpool ឈរនៅលេខ២ កំពុងស្វែងរក ៣ពិន្ទុដើម្បីប្រជែងជាមួយ Man City ។ ចំណែក Everton ឈរនៅលើតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ។

 

Liverpool ពុំមានកីឡាកររបួសគួរឱ្យបារម្ភនោះទេ លើកលែងតែ Roberto Firmino ដែលបង្ហាញអាការឈឺជើងកាលពីប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ។

Dominic Calvert-Lewin ​បាន​ដក​ខ្លួន​ចេញ​ និងទទួលការព្យាបាល​ពី​របួស​មួយ​ក្នុង​ពេល​ហ្វឹកហាត់។ ខ្សែប្រយុទ្ធរូបនេះ អាចនឹងអវត្តមាន​​រយៈ​ពេល​ពីរ​សប្តាហ៍។ កីឡាករ Tom Davies (ភ្លៅ), Andros Townsend (ជង្គង់) និង Nathan Patterson (កជើង) សុទ្ធតែមិនអាចចូលក្នុងទីលានប្រកួតវិញបាន សម្រាប់រដូវកាលដែលនៅសល់។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Alisson (GK); Trent Alexander-Arnold (RB), Ibrahima Konate (CB), Virgil van Dijk (CB), Andy Robertson (LB); Naby Keita (CM), Fabinho (CM), Thiago Alcantara (CM); Mohamed Salah (RW), Diogo Jota (ST), Luis Diaz (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Jordan Pickford (GK); Seamus Coleman (RB), Yerry Mina (CB), Ben Godfrey (CB), Vitaliy Mykolenko (LB); Allan (CM), Fabian Delph (CM), Alex Iwobi (CM); Anthony Gordon (RW), Richarlison (ST), Demarai Gray (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមលើស ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ៤-១ Everton ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង