pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Liverpool ផ្ដល់ក្ដីសង្ឃឹមឱ្យ Burnley ក្នុងការបន្តដង្ហើមនៅ EPL ក្រោយឈ្នះ Everton

Liverpool បានរក្សាគម្លាតរវាងក្រុមកំពូលតារាង Manchester City ត្រឹមតែ១ពិន្ទុ ហើយបានធ្វើឱ្យ Everton ធ្លាក់ទៅក្នុងចំណាត់ថ្នាក់បាតតារាងទាំង៣ នៃក្របខណ្ឌ បន្ទាប់ពីទទួលជ័យជម្នះ ២-០ ក្នុងការប្រកួត Merseyside Derby ។

ភាពស្ងប់ស្ងាត់គ្រាប់បាល់ នៅក្នុងការប្រកួតនេះ ត្រូវបានបាត់ទៅវិញ បន្ទាប់ពីនាទីទី ៦២ នៅពេលដែល Andy Robertson តែតបាល់បញ្ចូលទីពីបាល់បញ្ជូនរបស់ Mo Salah ។ Everton មិនអាចវាយបកបានទេ ហើយ Liverpool បានធានា៣ពិន្ទុ នៅពេលដែលកីឡាករបម្រុង Divock Origi បន្ថែមគ្រាប់ទីពីរ ពេលនៅសល់ ៦នាទីចុងក្រោយ។

បរាជ័យនេះ មានន័យថា Everton បានឈរនៅចំណាត់ថ្នាក់លេខ១៨ ហើយធ្វើឱ្យ Burnley ឡើងឈរនៅលេខ១៧ ទោះបីជា Everton នៅសល់១ប្រកួតក្នុងដៃក៏ដោយ។

Burnley បានចាកចេញពីតំបន់កាត់ចោលនៃក្របខណ្ឌ Premier League ដោយការធ្វើបានយ៉ាងល្អរបស់អ្នកចាត់ការបណ្តោះអាសន្ន លោក Mike Jackson ។ កីឡាករ Matej Vydra ដណ្តើមបានជ័យជម្នះយ៉ាងលំបាកជាមួយក្រុម Wolves នៅកីឡដ្ឋាន Turf Moor ដែលស៊ុតបញ្ចូលទីនៅនាទីទី៦២ និងជាគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនេះ។

Burnley រកបាន ៧ពិន្ទុក្នុង ៣ប្រកួត ចាប់តាំងពីការបញ្ចប់តំណែងរបស់លោក Sean Dyche ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង