×

Paul Pogba ប្រាប់មិត្តរួមក្រុមថា ខ្លួននឹងចាកចេញពី Man Utd និងចេញពីគ្រុប WhatsApp

ខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United ត្រូវបានរាយការណ៍ថា គេបានប្រាប់មិត្តរួមក្រុមថា នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក៏បាន Leave ចេញពីគ្រុប WhatsApp របស់ក្រុមផងដែរ។

អ្នកចាត់ការបណ្ដោះអាសន្ន Ralf Rangnick បានបញ្ជាក់ថា Pogba នឹងអវត្តមានរហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីទទួលរងរបួស ក្នុងការប្រកួតចាញ់ Liverpool ៤-០។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៩ឆ្នាំនឹងផុតសុពលភាពនៅខែមិថុនា ឆ្នាំ២០២២ ក្រោយផ្ទេរពី Juventus តម្លៃ ៨៩លានផោន។

យោងតាមកាសែត Daily Mirror ឱ្យដឹងថា Pogba ទទួលបានសំណើពីក្លិបធំពីរ។ វាមានន័យថា កីឡាករសញ្ជាតិបារាំងរូបនេះ បានលេងនៅក្នុងការប្រកួតចុងក្រោយរបស់ខ្លួន សម្រាប់ក្រុមបិសាចក្រហម។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង