pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Man Utd ប្រាប់ Rudiger ថាហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់ជាង Chelsea តែសាមីខ្លួនច្រានចោលភ្លាមៗ

Manchester United ដែលកំពុងមានវិបត្តិខ្សែការពារនាពេលបច្ចុប្បន្ន ត្រូវបានបដិសេធដោយខ្សែការពារ Antonio Rudiger របស់ក្លិប Chelsea ទោះបីជាពួកគេហ៊ានផ្តល់ជូនប្រាក់ឈ្នួលខ្ពស់យ៉ាងណាក៏ដោយ។

Rudiger នឹងចាកចេញពី Chesea នៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលកិច្ចសន្យារបស់គាត់នៅ Stamford Bridge ផុតសុពលភាព។ នៅមានពេលមួយខែទៀតសម្រាប់កីឡាករអាល្លឺម៉ង់រូបនេះ ដើម្បីសម្រេចថាត្រូវជ្រើសរើសទ្រនំថ្មីមួយ។ ក្នុងនាមជាខ្សែការពារដ៏ឆ្នើមម្នាក់ក្នុងរយៈពេលពីររដូវកាលកន្លងមក Rudiger ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លិបអឺរ៉ុបជាច្រើន។

សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា សំណើមួយក្នុងចំណោមសំណើជាច្រើន បានមកពី Manchester United ។ ក្រុមបិសាចក្រហម បានផ្តល់កិច្ចសន្យាឱ្យ Rudiger ដែលធ្វើឱ្យគេទទួលបាន ៨,៤លានផោនក្នុងមួយឆ្នាំ ច្រើនជាងការផ្តល់ជូនចុងក្រោយរបស់ Chelsea ។ ទោះបីជាមានការដំឡើងប្រាក់ឈ្នួលយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ក៏ Rudiger បានច្រានចោលសំណើពី Old Trafford ដែរ។

Rudiger ទំនងជាងផ្លាស់ទៅក្លិប Real Madrid ដោយសេចក្ដីរាយការណ៍ដដែលអះអាងថា ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Bernabeu របស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ មានសុពលភាពនៃកិច្ចសន្យារយៈពេល ៤ឆ្នាំ។ កីឡាករសញ្ជាតិអាល្លឺម៉ង់ មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែគេ នឹងធ្វើការសម្រេចចិត្តចុងក្រោយក្នុងពេលឆាប់ៗនេះ។

Real Madrid ក៏កំពុងមានការប្រកួតប្រជែងពី Juventus និង Paris Saint-Germain លើការចុះហត្ថលេខាលើ Rudiger ផងដែរ ប៉ុន្តែក្រុមកំពូលតារាង La Liga ត្រូវបានចាត់ទុកជាបេក្ខភាពដែលឈានមុខគេ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង