×

Man City អាចនឹងអត់ខ្សែការពារសំខាន់ ៣នាក់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL យប់នេះ

Manchester City អាចនឹងគ្មានខ្សែការពារសំខាន់ ៣នាក់ សម្រាប់ការប៉ះជាមួយ Real Madrid នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នៅរាត្រីនេះ។

ខ្សែការពារស្តាំ Kyle Walker និងខ្សែការពារកណ្តាល John Stones ស្ថិតក្នុងការសង្ស័យសម្រាប់បង្ហាញខ្លួនក្នុងការប្រកួតជើងទីមួយ នៅកីឡដ្ឋាន Etihad ដោយសាររបួស។

Walker បានខកខានការទទួលជ័យជម្នះ ៥-១ កាលពីចុងសប្ដាហ៍កន្លងទៅ លើក្រុម Watford ជាមួយនឹងរបួសកំភួនជើង ហើយ Stones ក៏ខកខានការប្រកួតនេះផងដែរដោយសារការប៉ះទង្គិចពេលប្រកួត។ អ្នកទាំងពីរ មិនទាន់ត្រូវបានបញ្ជាក់ថានឹងអាចចូលលេងបាននៅយប់នេះទល់នឹងក្រុម Real Madrid ដែរឬទេ ដែលបានទម្លាក់ Chelsea ចេញពីការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយ។

ចំណែកខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo ក៏នឹងអវត្តមានក្នុងការប្រកួតនេះផងដែរ ដោយសារតែការជាប់ពិន័យ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង