អ្នកចាត់ការរបស់ក្រុម Manchester City លោក Pep Guardiola បានបង្ហាញកាយវិការមិនសប្បាយចិត្តចំពោះកីឡាករ Riyad Mahrez បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះ បានខ្ជះខ្ជាយឱកាសក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ជើងទីមួយជាមួយក្រុម Real Madrid ។
Man City ទទួលបានលទ្ធផល ២-០ បន្ទាប់ពីលេងបានត្រឹមតែ១១នាទី ដោយគ្រាប់បាល់របស់កីឡាករ Kevin De Bruyne និង Gabriel Jesus នៅកីឡដ្ឋាន Etihad។ ពួកគេអាចនាំមុខ ៣-០ យ៉ាងងាយ ប៉ុន្តែកីឡាករអាល់ហ្សេរី Mahrez បានសម្រេចចិត្តប្រកបដោយអត្មានិយម ក្នុងការស៊ុតខ្លួនឯង មិនអាចសម្រេចទីឡើយ អំឡុងបាល់ Counter ដែល De Bruyne និង Phil Foden នៅខាងឆ្វេងគាំទ្រ Mahrez។ ខ្សែប្រយុទ្ធ Karim Benzema បានផ្ដល់១គ្រាប់មកវិញសម្រាប់ Real Madrid មុនចប់វគ្គទីមួយ ដើម្បីផ្ដល់លទ្ធផល ២-១ ។
ទោះជាយ៉ាងណាក៏ដោយ Phil Foden បានផ្ដល់ការនាំមុខរបស់ពួកគេចំនួន១គ្រាប់ទៀត។ ខ្សែប្រយុទ្ធ Vinicius Jr របស់ក្លិប Real Madrid ស៊ុតបញ្ចូលទីវិញ មុនពេល Bernardo Silva របស់ Man City ផ្ដល់ការនាំមុខជាថ្មី ៤-២ ។ Benzema បានស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី បន្ទាប់ពី Aymeric Laporte បង្កបាល់ប៉ះដៃ ដែលធ្វើឱ្យលទ្ធផលចប់ការប្រកួត ៤-៣ ។
Man City នឹងធ្វើដំណើរទៅកាន់ Real Madrid ហើយលទ្ធផលស្មើ ក្នុងរដ្ឋធានីអេស្ប៉ាញ នឹងគ្រប់គ្រាន់សម្រាប់ពួកគេ ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ។
អ្នកឈ្នះ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស សម្រាប់វគ្គផ្តាច់ព្រ័ត្រដែលពួកគេនឹងជួប Liverpool ឬ Villarreal ដែលនឹងធ្វើការប្រកួតនៅរាត្រីនេះ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕