×

Klopp ថា Juve និង Bayern ធ្លាក់ដោយសារមើលងាយ Villarreal

អ្នកចាត់ការរបស់ Liverpool បានអះអាងថា ក្រុមរបស់លោកនឹងមិនបង្កើតកំហុសដូច២ក្រុមដែលបានធ្លាក់ដោយសារ Villarreal ឡើយ ខណៈជ័យជម្នះរបស់ពួកគេ លើ Bayern Munich និង Juventus ជាការព្រមានដល់ក្រុមរបស់លោក Jurgen Klopp អំពីគ្រោះថ្នាក់នៃការមើលស្រាលទៅលើគូប្រកួតរបស់ Liverpool ។

 

លោក Klopp បាននិយាយថា៖ “យើងត្រូវតែធ្វើឱ្យបានល្អបំផុត ហើយខ្ញុំធ្វើឱ្យល្អផងដែរ។ វាគឺជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ហើយប្រសិនបើគិតថាវាងាយស្រួល នោះអ្វីៗនឹងខុសទាំងស្រុង”។

លោកបន្តថា៖ “យើងប្រឈមមុខនឹងគូប្រជែងដ៏លំបាកមួយ។ ប្រហែលជា Juve ឬ Bayern បានមើលស្រាលពួកគេ ប៉ុន្តែពួកយើងមិនត្រូវឱ្យវាកើតឡើងទេ”។

ការមកដល់របស់ Villarreal ធ្វើឱ្យមានការចងចាំសម្រាប់ Liverpool ។ ក្រុមរបស់លោក Klopp បានយកឈ្នះលើក្រុមមកពីអេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Europa League កាលពីឆ្នាំ២០១៦ ប៉ុន្តែគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេ គឺលោក Unai Emery បានឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើ Liverpool ក្នុងនាមជាអ្នកចាត់ការក្រុម Sevilla ដោយលទ្ធផល ៣-១ នៅពេលនោះ។

លោក Klopp មិនមានការបារម្ភពីបញ្ហារបួសនោះទេ សម្រាប់ការជ្រើសរើសកីឡាករ១១នាក់ ទល់នឹង Villarreal ក្នុងការប្រកួតនៅកីឡដ្ឋាន Anfield យប់នេះ លើកលែងតែ Roberto Firmino ដែលស្ថិតក្នុងការមន្ទិលសង្ស័យជុំវិញរបួសជើងដែលពុំទាន់ជាសះស្បើយ១០០ភាគរយ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង