×

Liverpool គ្រោងនឹងប្រកាសជាផ្លូវការពីការចុះហត្ថលេខាលើ Carvalho

ក្លិប Liverpool គ្រោងនឹងប្រកាសពីការចុះហត្ថលេខាលើកីឡាករ Fabio Carvalho ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ទោះបីជាគេនឹងមិនចូលរួមជាផ្លូវការរហូតដល់ថ្ងៃទី១ ខែកក្កដាក៏ដោយ។

ក្លិបនៅ Premier League បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើប្រយុទ្ធវ័យ ១៩ឆ្នាំ ក៏ដូចជាតម្លៃសំណងជាមួយ Fulham ហើយគេនឹងផ្លាស់ទៅ Anfield ភ្លាមៗនៅពេលដែលកិច្ចសន្យារបស់ខ្លួន ផុតសុពលភាពនៅចុងខែមិថុនា។

Football Insider បានរាយការណ៍ថា ក្លិប Liverpool មានបំណងប្រកាសពីការចុះហត្ថលេខាលើ Carvalho នៅពេលដែលរដូវកាល Championship បញ្ចប់នៅក្នុងខែឧសភា។ Liverpool នឹងបង់ប្រាក់ ៥លានផោនទៅឱ្យ Fulham សម្រាប់កីឡាករជម្រើសជាតិព័រទុយហ្គាល់ អាយុក្រោម ២១ឆ្នាំ ហើយនឹងត្រូវបន្ថែម ២,៧ លានផោនជាបន្តបន្ទាប់។

Carvalho លេងនៅបម្រើផ្នែកខាងឆ្វេង គឺជាតួអង្គសំខាន់ក្នុងយុទ្ធនាការដ៏ជោគជ័យរបស់ Fulham ដែលបានឡើងមកលេងនៅ Premier League នៅរដូវកាលក្រោយ។ គេបានបង្ហាញខ្លួន ៣១ដងនៅ Championship ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង។

Liverpool បានទិញខ្សែបម្រើស្លាប Ben Doak ពីក្លិប Celtic រួចហើយ ហើយក៏គ្រោងនឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាប Trent Kone-Doherty របស់ក្លិប Derry City ក្នុងពេលឆាប់ៗនេះផងដែរ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង