×

John Stones បង្ហាញអាការរបួស ក្រោយលេងបាន៣៦នាទីយប់មិញ

Manchester City បានជួបនូវបញ្ហារបួសថ្មី បន្ទាប់ពីខ្សែការពារ John Stones ត្រូវបានបង្ខំឱ្យប្ដូរចេញពីការប្រកួតជើងទីមួយ វគ្គ១/២ ពានរង្វាន់ Champions League របស់ពួកគេទល់នឹងក្រុម Real Madrid ។

កីឡាករជម្រើសជាតិអង់គ្លេស មានបញ្ហារបួសរួចទៅហើយ តែត្រូវបានដាក់ឱ្យចូលលេងក្នុងការប្រកួតជាមួយក្រុមយក្សអេស្ប៉ាញ នៅតួនាទីការពារស្តាំ។ Stones លេងបានត្រឹម តែ៣៦នាទីប៉ុណ្ណោះក្នុងការប្រកួត ហើយត្រូវបានប្ដូរជំនួសដោយ Fernandinho ។

បន្ទាប់ពីត្រូវបានប្តូរចេញ អតីតខ្សែការពារកណ្តាល Everton បានបង្ហាញទឹកមុខមិនសប្បាយចិត្តឡើយ។ Stones បានខកខានការឈ្នះ ៥-១ លើក្រុម Watford នៅចុងសប្តាហ៍ ដោយបានចាកចេញពីទីលានប្រកួតជាមួយនឹងបញ្ហាសាច់ដុំ ក្នុងការប្រកួតរបស់ Man City ជាមួយ Brighton ។

Man City មិនមានខ្សែការពារស្តាំ Kyle Walker ផងដែរ ខណៈដែលពួកគេត្រៀមខ្លួនការពារតំណែងជើងឯក Premier League រដូវកាលនេះ។ ប្រកួតបន្ទាប់ ពួកគេនឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Leeds United ដែលកំពុងត្រូវការពិន្ទុ ដើម្បីជៀសពីតំបន់កាត់ចោល។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង