ធនាគារ Raine Bank ដែលមានមូលដ្ឋាននៅអាមេរិក និងទទួលលើការដេញថ្លៃ ត្រូវបានគេរំពឹងថា នឹងប្រកាសពីម្ចាស់ថ្មីក្លិបបាល់ទាត់ Chelsea ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបញ្ហានេះ បានអូសបន្លាយជិត២ខែ។ នេះបើយោងតាមកាសែត New York Times ។
ម្ចាស់ក្លិបតោខៀវបច្ចុប្បន្ន លោក Roman Abramovich បានបញ្ជាក់ថា គាត់បានដាក់លក់ក្លិបនេះនៅថ្ងៃទី២ ខែមីនា។ ៨ថ្ងៃក្រោយមក គាត់បានទទួលទណ្ឌកម្មរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដោយសារបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន។ ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ក្នុងចក្រភពអង់គ្លេស ត្រូវបានបង្កក ស្របពេលដែល Chelsea ត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការក្រោមអាជ្ញាបណ្ណកីឡាពិសេសរហូតដល់ម្ចាស់ថ្មី ចូលកាន់កាប់។
បេក្ខភាពដែលជាម្ចាស់ថ្មីរបស់ Chelsea មានដូចជា លោក Todd Boehly; លោក Steve Pagliuca; លោក Martin Broughton; និងគ្រួសារ Ricketts ។ ប៉ុន្តែ គ្រួសារ Ricketts បានសម្រេចចិត្តដកខ្លួនហើយ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕