×

Premier League Preview៖ ការប្រកួត Newcastle ទល់នឹង Liverpool ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Liverpool អាចដាក់សម្ពាធលើគូប្រជែងដណ្តើមពាន Manchester City ជាមួយនឹងជ័យជម្នះលើក្រុម Newcastle ក្នុងការប្រកួតក្របខណ្ឌ Premier League នៅយប់ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ម៉ោង១៨:៣០នាទី។

 

ក្រុមហង្ស​ក្រហម​ អាច​រំកិល​បាន​ពីរ​ពិន្ទុ​ ឡើងឈរលើ​កំពូលតារាង​មុន​ការ​ធ្វើ​ដំណើរ​របស់ Man City ទៅ​កាន់ Leeds នៅ​ថ្ងៃ​បន្ទាប់។

 

ក្រុម Newcastle ត្រូវបានជាប់គាំងនៅក្នុងសមរភូមិតំបន់កាត់ចោលបើទោះបីជាទីផ្សារដោះដូរកីឡាករនៅខែមករាត្រូវបានបិទក៏ដោយ ប៉ុន្តែចាប់តាំងពីពេលនោះមក លោក Eddie Howe បានដឹកនាំពួកគេឱ្យចេញឆ្ងាយពីគ្រោះថ្នាក់ និងចូលទៅក្នុងពាក់កណ្តាលតារាងរបស់ Premier League ។

 

ទម្រង់លេងដ៏ល្អនាពេលថ្មីៗនេះរបស់ Newcastle ត្រូវបានធ្វើឱ្យកាន់តែគួរឱ្យចាប់អារម្មណ៍ ទោះកីឡាករសំខាន់ៗរបួសក៏ដោយ។ Kieran Trippier, Callum Wilson, Jamal Lewis និង Isaac Hayden នឹងអវត្តមានក្នុងការប្រកួតនេះ ខណៈពេលដែល Ryan Fraser ជិតជាសះស្បើយ១០០%។

ទោះបីជាមានបន្ទុកធ្ងន់ក្នុងការប្រកួតច្រើនក៏ដោយ ក៏ក្រុមរបស់លោក Jurgen Klopp មិនមានកីឡាកររបួសច្រើនឡើយ។ Curtis Jones និង Kostas Tsimikas កំពុងជាសះស្បើយពីជំងឺ ខណៈដែល Roberto Firmino នៅតែមានបញ្ហាជើង។

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Newcastle ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

 

Martin Dubravka (GK); Emil Krafth (RB), Fabian Schar (CB), Dan Burn (CB); Matt Targett (LB), Jonjo Shelvey (CM), Bruno Guimaraes (CM), Joelinton (CM); Jacob Murphy (RW), Chris Wood (CF), Allan Saint-Maximin (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣​ ៖

 

Alisson (GK); Joe Gomez (RB), Ibrahima Konate (CB), Virgil van Dijk (CB), Andrew Robertson (LB); Fabinho (DM), Jordan Henderson (CM), Naby Keita (CM); Mohamed Salah (RW), Diogo Jota (CF), Sadio Mane (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Newcastle ១-២ Liverpool ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង