×

អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ទទួលការងារជាអ្នកចាត់ការក្រុមជម្រើសជាតិអូទ្រីស

លោក Ralf Rangnick នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមជម្រើសជាតិអូទ្រីស នៅ​ពេល​លោក​ចុះ​ចេញ​ពី​តំណែង​អ្នកចាត់ការ​ក្រុម Manchester United នៅ​ចុង​រដូវ​កាល​នេះ។

 

សារព័ត៌មាន Sportsmail បានរាយការណ៍ថា លោក Rangnick បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំរហូតដល់ Euro 2024 បន្ទាប់ពីគាត់ត្រូវបានជ្រើសរើសឱ្យជំនួសតំណែងលោក Franco Foda ។

 

Rangnick បាន​និយាយ​ថា​៖ “វា​ជា​កិត្តិយស​ដែល​បាន​ទទួល​តួនាទី​នេះ​។ ខ្ញុំពិតជារំភើបជាខ្លាំងក្នុងការប្រជែងជើងឯកអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់ជាមួយនឹងក្រុមវ័យក្មេងដែលស្រេកឃ្លានភាពជោគជ័យ”។

Rangnick នឹង​នៅតែ​បន្ត​តួនាទី​ជាទីប្រឹក្សា​រយៈពេល​ពីរ​ឆ្នាំ​ ​នៅ Old Trafford ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នៅសល់ការប្រកួតចំនួន ៣ទៀតមុនពេលប្រគល់ទៅឱ្យលោក Erik ten Hag ដែលនឹងចូលមកដឹកនាំក្រុមបិសាចក្រហម។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង