×

Premier League Preview៖ ការប្រកួត Spurs ទល់នឹង Leicester ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Tottenham Hotspur នឹងប្រឹងប្រែងដើម្បីប្រជែងចំណាត់ថ្នាក់កំពូលទាំង៤ នៅ Premier League នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leicester City នៅយប់ថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២០:០០ នាទី ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV។

ការបរាជ័យក្នុងការទទួលជ័យជម្នះ ២ប្រកួតរបស់ Spurs ធ្វើឱ្យពួកគេដេញតាមពីក្រោយក្រុម Arsenal ។
ពួកគេ នឹងស្វែងរកជ័យជម្នះលើក្រុម Leicester ដែលលេងបង្គ្រប់កិច្ចសម្រាប់ក្របខណ្ឌ Premier League និងកំពុងចង់ឈ្នះពានរង្វាន់ Europa Conference League ។ ក្រុមរបស់លោក Brendan Rodgers ត្រូវបានស្មើក្នុងលទ្ធផល ១-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទីមួយ ជាមួយនឹងក្រុម Roma ហើយនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីប្រជែងយកកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយ។

សម្រាប់ Spurs មានកីឡាករ Matt Doherty និង Japhet Tanganga អវត្តមានរយៈពេលវែង ខណៈ Oliver Skipp មានបញ្ហាក្រលៀន នឹងអវត្តមានសម្រាប់ការប្រកួតដែលនៅសល់។

ចំណែក Leicester មានខ្សែការពារឆ្វេង Timothy Castagne ដែលបានរងរបួសនៅក្នុងការប្រកួតជាមួយ Roma ។ Ryan Bertrand និង Wilfred Ndidi ស្ថិតក្នុងការព្យាបាលរបួស។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Hugo Lloris (GK); Cristian Romero (CB), Eric Dier (CB), Ben Davies (CB); Emerson Royal (RM), Pierre-Emile Hojbjerg (CM), Rodrigo Bentancur (CM), Sergio Reguilon (LM); Dejan Kulusevski (AM), Son Heung-min (AM), Harry Kane (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leicester ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Kasper Schmeichel (GK); James Justin (RB), Caglar Soyuncu (CB), Daniel Amartey (CB), Luke Thomas (LB); Nampalys Mendy (DM), Boubakary Soumare (CM), James Maddison (CM); Ademola Lookman (RW), Kelechi Iheanacho (ST), Harvey Barnes (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Spurs ១-០ Leicester ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង