West Ham United និង Arsenal ត្រូវជួបគ្នានៅយប់ថ្ងៃអាទិត្យនេះ ដើម្បីប្រជែងតំណែងកំពូលទាំង៤ ក្នុងក្របខណ្ឌ Premier League ដែលនឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង ២២:៣០ នាទីតទៅ។
ក្រុមរបស់លោក David Moyes បានវិលត្រឡប់មកពីការបរាជ័យ ១-០ ក្រោមថ្វីជើង Chelsea ក្នុងក្របខណ្ឌ Premier League និងបានចាញ់ ២-១ ក្នុងជើងទីមួយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជាមួយនឹងក្រុម Eintracht Frankfurt ។
ក្រុម West Ham ត្រូវប្រឈមមុខនឹងក្រុម Arsenal ដែលកំពុងតែឡើងជើងវិញ។ បន្ទាប់ពីការបរាជ័យ៣លើកជាប់ៗគ្នា ក្រុមរបស់លោក Mikel Arteta បានទទួលជ័យជម្នះ ៤-២ លើ Chelsea និង ៣-១ លើក្រុម Manchester United ។
ខ្សែការពារ Craig Dawson របស់ West Ham ត្រូវបានព្យួរ។ ខ្សែការពារកណ្តាល Angelo Ogbonna និង Issa Diop មិនអាចចូលរួមបានឡើយ។ នៅតំបន់ផ្សេងទៀត ក្រុមញញួរយក្ស មិនមានបញ្ហាឡើយ។
Thomas Partey និង Kieran Tierney អវត្តមានសម្រាប់ក្រុម Arsenal ។ Takehiro Tomiyasu អាចនឹងត្រឡប់មកកាន់ការប្រកួត Premier League វិញក្រោយជាពីរបួស។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
GK: Lukasz Fabianski; RB: Vladimir Coufal, CB: Ben Johnson, CB: Kurt Zouma, LB: Aaron Cresswell; CM: Mark Noble, CM: Declan Rice, AM: Nikola Vlasic; RW: Andriy Yarmolenko, ST: Michail Antonio, LW: Said Benrahma
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
GK: Aaron Ramsdale; RB: Cedric Soares, CB: Ben White, CB: Gabriel, LB: Nuno Tavares; CM: Mohamed Elneny, CM: Granit Xhaka, AM: Martin Odegaard; RW: Bukayo Saka, ST: Eddie Nketiah, LW: Gabriel Martinelli
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ West Ham ១-២ Arsenal ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕