ភ្នាក់ងាររបស់ខ្សែបម្រើកណ្តាល Sergej Milinkovic-Savic នៃក្លិប Lazio បានបញ្ជាក់ជាសាធារណៈអំពីការពិភាក្សាលើការផ្ទេររបស់អតិថិជនរបស់ខ្លួនទៅកាន់ក្លិប Manchester United នៃក្របខណ្ឌ Premier League ។
Milinkovic-Savic ត្រូវបានតំណាងភ្នាក់ងារឈ្មោះ Mateja Kezman ហើយតំណាងរបស់កីឡាករអន្តរជាតិស៊ែប៊ី បានបញ្ជាក់យ៉ាងច្បាស់ថា គាត់កំពុងចរចាជាមួយ Man Utd ដែលជាកន្លែងដែលអតិថិជនរបស់ខ្លួនចង់ផ្លាស់ទៅ។
របាយការណ៍ជាច្រើនបានភ្ជាប់ Milinkovic-Savic ជាមួយទាំង Man Utd និង Paris Saint-Germain ដោយអះអាងថា Lazio ទំនងជាដាក់តម្លៃ ៧០លានអឺរ៉ូសម្រាប់តារាឆ្នើមរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករ នាចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ ២៧ឆ្នាំរួបនេះ អាចជាផ្នែកមួយដ៏សំខាន់សម្រាប់បិសាចក្រហម ដើម្បីបំពេញនៅតំបន់បម្រើ ដែលមាន Fred និង Scott McTominay ខណៈ Paul Pogba ទំនងជាចាកចេញពីក្រុមបិសាចក្រហម នៅចុងរដូវកាលនេះ។
លោក Kezman បានប្រាប់សារព័ត៌មានមួយថា៖ “Sergej មិនខ្វះការផ្ដល់សំណើនោះទេ សម្រាប់ទីផ្សារដោះដូរនារដូវក្ដៅខាងមុខនេះ”។ “បច្ចុប្បន្នយើងកំពុងនិយាយជាមួយ Manchester United និង Paris Saint-Germain។ គាត់ផ្តោតលើការបញ្ចប់រដូវកាលជាមួយ Lazio ប៉ុន្តែ Sergej ចង់ទៅ Manchester United “។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕