×

Liverpool បញ្ជាក់ពីអវត្តមានរបស់កីឡាករម្នាក់សម្រាប់ការប្រកួតទល់នឹង Villarreal

ខ្សែប្រយុទ្ធ Roberto Firmino នឹងមិនមានឈ្មោះទេសម្រាប់ការប្រកួតជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League រវាង Villarreal និង Liverpool នៅយប់នេះ។ អ្នកចាត់ការ Jurgen Klopp បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត។

 

ជាសំណាងល្អ សម្រាប់ក្រុម Liverpool ពួកគេនៅតែមានជម្រើសប្រយុទ្ធជាច្រើនដែលរួមមានដូចជា Mo Salah, Sadio Mane, Luis Diaz និង Diogo Jota ។

ចំណែក Villarreal មានការព្រួយបារម្ភអំពីបញ្ហារបួសជាច្រើន មុនពេលការប្រកួតជើងទីពីរ។
អ្នកចាត់ការ Unai Emery បានបញ្ជាក់ថា ខ្សែបម្រើស្លាប Arnaut Danjuma បានខកខានការហ្វឹកហាត់កាលពីថ្ងៃចន្ទ ដោយបានបានខកខានការប្រកួតរបស់ Villarreal កាលពីថ្ងៃសៅរ៍។ ក្រុមមកពីអេស្ប៉ាញក៏ នឹងគ្មានកីឡាករវ័យក្មេង Yeremy Pino ផងដែរ ដោយសាររបួស។ អតីតខ្សែការពារក្រុមហង្សក្រហម Alberto Moreno នឹងគ្មានឈ្មោះផងដែរ ដោយសារស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយពីរបួសជង្គង់។

Liverpool បាននាំមុខកាលពីជើងទីមួយ ដោយបានយកឈ្នះ ២-០ លើ Villarreal នៅកីឡដ្ឋាន Anfield កាលពីសប្តាហ៍មុន។ ប៉ុន្តែកូនក្រុមរបស់លោក Klopp ត្រូវប្រុងប្រយ័ត្នចំពោះ កូនក្រុមរបស់លោក Emery ដែលបានទម្លាក់ Juventus និង Bayern Munich រួចមកហើយ។

ក្រុមដែលឈ្នះ នឹងត្រូវឈានជើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវជួបជាមួយ Manchester City ឬ Real Madrid នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង