×

Liverpool ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UCL ជាលើកទី១០

Liverpool បានវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Villarreal ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីយប់មិញ។

 

ក្រុមហង្សក្រហមបានយកឈ្នះ ២-០ ក្នុងជើងទីមួយ ប៉ុន្តែ Villarreal បានវាយបកតាមស្មើ២គ្រាប់មកវិញ ត្រឹមនាទីទី៤១ នៅជើងទីពីរ។ កីឡាករ Boulaye Dia បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ Villarreal បន្ទាប់ពីការប្រកួតចាប់ផ្ដើមបាន ៣នាទីប៉ុណ្ណោះ មុនពេលដែលអតីតខ្សែបម្រើ Arsenal កីឡាករ Francis Coquelin រកបាន១គ្រាប់ទៀតនៅចុងវគ្គទីមួយ។

Liverpool បានកែប្រែស្ថានការណ៍នៅវគ្គទីពីរ នៅពេលដែល Fabinho បានធ្វើឱ្យពួកគេនាំមុខវិញ ដោយការស៊ុតបញ្ចូលទីកាត់អ្នកចាំទី Geronimo Rulli នៅនាទី៦២ របស់ Villarreal ។ Luis Diaz ត្រូវបានប្ដូរចូលជំនួស Diogo Jota ដោយបានជួយឱ្យពួកគេនាំមុខ ២គ្រាប់ ជាមួយនឹងការតែត។ Sadio Mane បានធានាកៅអីរបស់ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៣របស់ពួកគេ ក្នុងរយៈពេល៥រដូវកាល ជាមួយនឹងគ្រាប់បាល់ទី៣។ Villarreal បានទទួលបានកាតក្រហម សម្រាប់កីឡាករ Capoue ។

ក្រុមហង្សក្រហម នឹងប្រកួតជាមួយ Manchester City ឬ Real Madrid នៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស។

 

គ្មានក្រុមអង់គ្លេសណាដែលឈ្នះពាន Champions League, Premier League, FA Cup និង League Cup ក្នុងរដូវកាលតែមួយនោះទេ ប៉ុន្តែ Liverpool ចង់បង្កើតប្រវត្តិសាស្ត្រនេះជាលើកដំបូង។

នេះគឺជាលើកទី១០ ដែល Liverpool បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ European Cup ឬ Champions League ខណៈពួកគេ មានបំណងក្លាយជាជើងឯកអឺរ៉ុបជាលើកទី៧ បន្ទាប់ពីជោគជ័យក្នុងឆ្នាំ១៩៧៧, ១៩៧៨, ១៩៨១, ១៩៨៤, ២០០៥ និង ២០១៩ ។

 

ពួកគេមានឈ្នះពានរង្វាន់ Carabao Cup បន្ទាប់ពីបានផ្តួល Chelsea ដោយការស៊ុតបាល់ប៉េណាល់ទីកាលពីខែកុម្ភៈ ហើយ Liverpool នឹងជួបជាមួយក្រុមតោខៀវ ម្តងទៀតនៅកីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅពាក់កណ្ដាលខែឧសភានេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង