អ្នកចាត់ការ Pep Guardiola បាននិយាយថា ខ្សែការពារស្តាំ Kyle Walker របស់ក្រុម Manchester City នឹងអាចចូលលេងក្នុងការប្រកួតទល់នឹងក្រុម Real Madrid ក្នុងជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League យប់នេះ ប៉ុន្តែអ្នកចាត់ការទូទៅលោកបានបញ្ជាក់ថា ខ្សែការពារកណ្តាល John Stones នៅតែមិនអាចលេងបានដោយសាររបួស។
Walker មិនបានលេងទេ ចាប់តាំងពីរបួសពេលប៉ះ Atletico Madrid ក្នុងវគ្គ ៨ក្រុមចុងក្រោយ Champions League កាលពីខែមុន ហើយលោក Guardiola ថា កីឡាករវ័យ ៣១ឆ្នាំ អាចនឹងត្រូវជ្រើសរើសសម្រាប់ការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu។
កីឡាករជម្រើសជាតិអង់គ្លេស Stones បានរបួសក្នុងជ័យជម្នះ ៤-៣ របស់ Man City លើក្រុម Real នៅកីឡដ្ឋាន Etihad កាលពីសប្តាហ៍មុន ហើយបានខកខានការឈ្នះក្រុម Leeds United នៅក្នុងក្របខណ្ឌ Premier League ។
ចំណែកលោក Carlo Ancelotti បានបញ្ជាក់ថា Real Madrid នឹងមាន Casemiro ប៉ុន្តែ David Alaba នឹងត្រូវអវត្តមាន។ Madrid មិនមាន Casemiro សម្រាប់ជើងទីមួយនៅកីឡដ្ឋាន Etihad ខណៈគាត់បានអង្គុយកៅអីបម្រុង ប៉ុន្តែអ្នកចាត់ការ Ancelotti បានបង្ហាញថា ខ្សែបម្រើប្រេស៊ីលនឹងចាប់ផ្តើមសម្រាប់ការប្រកួតជើងទីពីរ នៅ Bernabeu ។
ទោះជាយ៉ាងណា ពួកគេនឹងគ្មានខ្សែការពារកណ្តាល Alaba ដែលរងរបួស ដោយ Nacho នឹងជំនួសគាត់នៅខាងក្រោយ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕