ក្រុម Manchester City បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Champions League ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុម Real Madrid បានវាយបកនៅចុងម៉ោង ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ ជួបជាមួយនឹងក្រុម Liverpool នៅទីក្រុងប៉ារីស។
Man City រកបាននាំមុខពីរគ្រាប់នៅមុននាទីទី៩០ បន្ទាប់ពីការស៊ុតរបស់ Riyad Mahrez បន្ថែមលើលទ្ធផល ៤-៣ ជើងទីមួយរបស់ពួកគេ កាលពីសប្តាហ៍មុន។
ប៉ុន្តែអ្វីៗ ក្រឡាប់ចាក់នៅពេលដែល Rodrygo ត្រូវបានប្ដូរចូលសម្រាប់ Real Madrid ។ កីឡាករប្រេស៊ីល បានស៊ុតបញ្ចូលទីនៅនាទីទី៩០ ដែលជាការស៊ុតចំគោលដៅដំបូងរបស់ Real Madrid។ ហើយ ៩០វិនាទីក្រោយមក កីឡាករដដែល បានតាមស្មើដោយការតែតបាល់បញ្ចូលទី ធ្វើឱ្យលទ្ធផលទាំងពីរជើង ៥-៥ ។
ស្ថានភាពនៅកីឡដ្ឋាន Bernabeu មានភាពច្របូកច្របល់សម្រាប់ Man City ដែលគិតថា ពួកគេនឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ទៅហើយ។ ខ្សែការពារ Ruben Dias បានបង្កកំហុសទៅលើ Benzema ហើយខ្សែប្រយុទ្ធ Real Madrid បានរ៉ាប់រងការស៊ុតបាល់ប៉េណាល់ទី និងបានស៊ុតបញ្ចូលទីនៅនាទី៩៥ នៃម៉ោងបន្ថែម២ដង ដែលធ្វើឱ្យ Man City រកអ្វីថ្លែងមិនបានឡើយ។ វាជាគ្រាប់បាល់ទី៤៣ របស់ Benzema នៅគ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
ជ័យជម្នះនេះ មានន័យថា Liverpool នឹងត្រូវជួប Real Madrid ដើម្បីសងសឹក កាលពីឆ្នាំ២០១៨ នៅពេលដែលកូនក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្រោមថ្វីជើងក្រុមមកពីអេស្ប៉ាញដោយលទ្ធផល ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ។
សម្រាប់ Man City និងអ្នកចាត់ការ Pep Guardiola នឹងផ្ដោតលើពានរង្វាន់ Premier League ដែលគឺជាគោលដៅតែមួយគត់របស់ពួកគេ ក្នុងរដូវកាលនេះ ដែលអាចឈ្នះបាន។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕