pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Arsenal តាមចែចង់ Florian Grillitsch ដែលនឹងផុតកុងត្រានៅក្លិបអាល្លឺម៉ង់

Arsenal កំពុងព្យាយាមទាក់ទាញខ្សែបម្រើ Florian Grillitsch របស់ក្លិប Hoffenheim លើការផ្ទេរដោយមិនមានតម្លៃខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើតាមការចុះផ្សាយរបស់ SportBILD នៅថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២២។

ក្រុមកាំភ្លើងធំ Arsenal ទំនងជានឹងស្វែងរកខ្សែបម្រើការពារថ្មី ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ចំពេលមានការព្រួយបារម្ភអំពីបញ្ហារបួសរបស់ Thomas Partey និង Granit Xhaka ក្នុងរដូវកាលនេះ។

Grillitsch ស្ថិតនៅលើរ៉ាដារបស់ពួកគេ នៅដើមឆ្នាំនេះ ហើយ SportBILD រាយការណ៍ថា ពួកគេកំពុងស្វែងរកចុះហត្ថលេខាលើគេ នៅពេលដែលកិច្ចសន្យារបស់គេ ផុតសុពលភាពនៅក្នុងខែមិថុនា ឆ្នាំ២០២២។

ក្រៅ ពី Arsenal ក៏នៅមាន Napoli ដែលចង់បានកីឡាករវ័យ ២៦ឆ្នាំរូបនេះដែរ។ ខ្សែបម្រើរូបនេះ មានចំណាប់អារម្មណ៍លើបាល់ទាត់ Champions League ហើយនឹងធ្វើការសម្រេចចិត្តនៅចុងរដូវកាលនេះ។

Grillitsch បានរងរបួសច្រើនសម្រាប់ក្រុម Hoffenheim ដោយបានបង្ហាញខ្លួនត្រឹមតែ ១៨ ប្រកួតក្នុងលីគ។ ប៉ុន្តែ វត្តមានរបស់គេ បានជួយដល់ប្រព័ន្ធការពាររបស់ក្រុមមកពីអាល្លឺម៉ង់ បានច្រើន។ កីឡាករអន្តរជាតិអូទ្រីស ក៏ធ្លាប់ជាខ្សែបម្រើប្រយុទ្ធផងដែរ។ ភាពប៉ិនប្រសប់របស់គេ ជាមូលហេតុនៃការទាក់ចិត្តក្រុមកាំភ្លើងធំ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង