×

Leicester ធ្លាក់ក្រោមថ្វីជើង Roma ធ្វើឱ្យក្រុម Premier League តែ១គត់បានឡើងដល់ផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប

Leicester City តំណាងមកពីក្របខណ្ឌ Premier League បានខកខានឱកាសក្នុងការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Europa Conference League ក្រោយចាញ់ Roma មកពីក្របខណ្ឌ Serie A ក្នុងលទ្ធផល ១-០ នៅជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យប់មិញ។

ការតែតបាល់បញ្ចូលទីរបស់អតីតកីឡាករ Chelsea ខ្សែប្រយុទ្ធ Tammy Abraham សម្រាប់ក្រុមម្ចាស់ផ្ទះ បានផ្ដល់ជ័យជម្នះតែមួយគ្រាប់គត់សម្រាប់ជើងទីពីរ ខណៈ Leicester ព្យាយាមរកគ្រាប់បាល់តែមិនបានសម្រេច នៅកីឡដ្ឋាន Stadio Olimpico ។

គ្រាប់បាល់របស់ខ្សែប្រយុទ្ធអង់គ្លេស គឺគ្រប់គ្រាន់ដើម្បីរារាំងក្រុម Leicester ឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ជាលើកទីមួយ បន្ទាប់ពីជើងទីមួយ បានបញ្ចប់ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន King Power។

វានឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបជាលើកដំបូងរបស់ក្រុមមកពីអ៊ីតាលី ចាប់តាំងពីឆ្នាំ១៩៩១ ដែលពួកគេនឹងត្រូវជួបជាមួយនឹងក្រុម Feyenoord ដែលបានស្មើ ០-០ ជាមួយ Marseille សម្រាប់ជ័យជម្នះសរុប ៣-២ ។ អ្នកចាត់ការក្រុម Roma លោក Jose Mourinho នឹងមានបំណងចង់លើកពានអឺរ៉ុបជាលើកទី៦ ក្នុងអាជីពរបស់ខ្លួន។

បរាជ័យរបស់ Leicester មានន័យថា ក្រុមមកពី Premier League តែមួយគត់ ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់អឺរ៉ុប ពោលគឺ Liverpool ដែលត្រូវជួប Real Madrid នៅពានរង្វាន់ UEFA Champions League ។ ដោយឡែក West Ham United ឯណោះវិញ បានបញ្ចប់យុទ្ធនាការរបស់ខ្លួន នៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League កាលពីយប់មិញផងដែរ បន្ទាប់ពីចាញ់ក្រុម Eintracht Frankfurt ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង