Chelsea និង Wolves នឹងជួបគ្នានៅកីឡដ្ឋាន Stamford Bridge របស់ក្រុមតោខៀវ នៅយប់ថ្ងៃសៅរ៍នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៩:០០ នាទីយប់តទៅ។
ក្រុមតោខៀវ Chelsea បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត Premier League ៤លើកចុងក្រោយរបស់ពួកគេ ដែលថ្មីៗនេះបានស្មើជាមួយក្រុម Manchester United និងបរាជ័យពេលជួប Everton ។
Wolves រំពឹងថានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៧។ ជ័យជម្នះលើ Chelsea ហាក់មិនអាចទៅរួចទេ ជាមួយនឹងការចាញ់ ៣ប្រកួតជាប់ៗគ្នា។ ការចាញ់ក្នុងផ្ទះ ៣-០ ក្រោមថ្វីជើង Brighton កាលពីលើកមុន បង្ហាញពីទម្រង់មិនប្រសើរទាល់តែសោះ ក្រោយចាញ់ ១-០ លើក្រុម Newcastle និង Burnley ។
Jorginho ត្រូវបានប្ដូរចេញក្នុងការចាញ់ Everton បន្ទាប់ពីបង្ហាញអាការរបួស ដែលធ្វើឱ្យការបង្ហាញខ្លួននៅយប់នេះ មិនទាន់ច្បាស់សម្រាប់កីឡាករអន្តរជាតិអ៊ីតាលី។ ក្រុមតោខៀវ នឹងនៅតែដោយគ្មាន Ben Chilwell និង Callum Hudson-Odoi ។
លោក Bruno Lage អ្នកចាត់ការក្រុមភ្ញៀវ Wolves នឹងគ្មាន Nelson Semedo សម្រាប់ការជ្រើសរើសឡើយ ដោយសារតែបញ្ហាភ្លៅ។ Max Kilman និង Daniel Podence សុទ្ធតែមិនអាចចូលរួមក្នុងការប្រកួតនេះបានឡើយ។
កាលពីដើមរដូវកាល ក្រុមទាំងពីរ មិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយ ក្នុងលទ្ធផលស្មើ ០-០ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
GK: Edouard Mendy; CB: Cesar Azpilicueta, CB: Thiago Silva, CB: Antonio Rudiger; RWB: Reece James, CM: N’Golo Kante, CM: Mateo Kovacic, LWB: Marcos Alonso; RF: Mason Mount, ST: Kai Havertz, LF: Christian Pulisic
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
GK: Jose Sa; CB: Willy Boly, CB: Conor Coady, CB: Romain Saiss; RWB: Jonny, CM: Ruben Neves, CM: Joao Moutinho, LWB: Rayan Ait-Nouri; RF: Hwang Hee-Chan, ST: Raul Jimenez, RF: Pedro Neto
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ១-០ Wolves ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕