×

Premier League Preview៖ ទស្សនា Brighton ប៉ះ Man Utd ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Manchester United នៅតែចង់បានចំណាត់ថ្នាក់កំពូលទាំង៤ ដែលឱកាសក្នុងការសម្រេចគោលដៅកាន់តែស្ដួចស្ដើង។ ពួកគេ នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Brighton ក្នុងក្របខណ្ឌ Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង១១:៣០នាទីយប់នេះតទៅ។

 

ក្រុមរបស់អ្នកចាត់ការ Ralf Rangnick បានបង្ហាញទម្រង់លេងល្អបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនខែ ក្នុងការប្រកួតជាមួយនឹងក្រុម Brentford លើកមុន ប៉ុន្តែពួកគេនៅតែតាមពីក្រោយក្រុមលេខ៤ Arsenal ៥ពិន្ទុ។ Tottenham Hotspur ក៏នៅមានការប្រកួតចំនួនពីរក្នុងដៃផងដែរ។

 

Brighton បានយកឈ្នះ Arsenal និង Spurs ក្នុងការប្រកួតជាប់ៗគ្នាក្នុងខែមេសា។ ក្រុមរបស់អ្នកចាត់ការ Graham Potter បានចាញ់តែ១ប្រកួតប៉ុណ្ណោះ ក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ នោះគឺចាញ់ក្រុម Manchester City ។

ក្រុមម្ចាស់ផ្ទះ នឹងមិនមានកីឡាករ Enock Mwepu ដែលបានរងរបួសពេលប៉ះ Wolves កាលពីចុងសប្តាហ៍មុន ហើយ Jakub Moder ក៏ត្រូវអវត្តមានផងដែរ។ Jeremy Sarmiento ក៏អវត្តមានពេលប្រកួតជាមួយ Wolves ហើយនឹងនៅតែមានមន្ទិលសង្ស័យសម្រាប់ការប្រកួតនេះ។

 

Luke Shaw, Jadon Sancho និង Paul Pogba របួស នឹងមិនអាចត្រូវបានជ្រើសរើសទេ។ Harry Maguire និង Aaron Wan-Bissaka បានត្រឡប់មកហ្វឹកហាត់វិញ បន្ទាប់ពីការអវត្តមាននាពេលថ្មីៗនេះ។

 

ការប្រកួតជើងទី១ បានបញ្ចប់ក្នុងលទ្ធផល ២-០ ដែលជ័យជម្នះបានទៅលើ Man Utd នៅកីឡដ្ឋាន Old Trafford ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brighton ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

 

Robert Sanchez (GK); Joel Veltman (CB), Lewis Dunk (CB), Adam Webster (CB); Tariq Lamptey (RWB), Yves Bissouma (CM), Moises Caicedo (CM), Marc Cucurella (LWB); Leandro Trossard (AM), Alexis Mac Allister (AM), Danny Welbeck (ST)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

David de Gea (GK); Diogo Dalot (RB), Raphael Varane (CB), Victor Lindelof (CB), Alex Telles (LB); Scott McTominay (CM), Fred (CM), Bruno Fernandes (AM); Anthony Elanga (RW), Cristiano Ronaldo (ST), Marcus Rashford (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Brighton ១-២ Man Utd ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង