×

Premier League Preview៖ ការប្រកួត Man City ទល់នឹង Newcastle ផ្សាយបន្តផ្ទាល់នៅ CTN យប់នេះ

ក្រុមពីរ ក្នុងចំណោមក្រុមដែលមានទម្រង់លេងល្អជាងគេបំផុតក្នុងក្របខណ្ឌ Premier League ក្នុងឆ្នាំ២០២២នេះ នឹងប៉ះគ្នានៅកីឡដ្ឋាន Etihad នៅយប់ថ្ងៃអាទិត្យ ខណៈដែលក្រុម Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង ១០:៣០ នាទីយប់តទៅ។

 

កូនក្រុម​របស់អ្នកចាត់ការ Pep Guardiola បានខកចិត្តនៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League បន្ទាប់ពីចាញ់ Real Madrid ។ ទោះបីជាយ៉ាងណា ពួកគេបានស្ថិតក្នុងទម្រង់លេងល្អនៅក្របខណ្ឌ Premier League។

 

Newcastle បានចាញ់១លើកក្នុងចំណោម៥ប្រកួត ដោយចាញ់ Liverpool ១-០ នៅកីឡដ្ឋាន St James’ Park កាលពីប្រកួតចុងក្រោយ។ ជាមួយនឹងជ័យជម្នះ ៤លើកជាប់ៗគ្នា មុនពេលលទ្ធផលនោះ Newcastle នឹងធ្វើឱ្យការប្រកួតនេះ កាន់តែជក់ចិត្ត។

Kyle Walker ទំនងជានឹងចូលរួមជាមួយ John Stones ក្នុងបញ្ជីឈ្មោះកីឡាករដែលអវត្តមានរបស់ Manchester City សម្រាប់ការប្រកួតនេះ។

 

ក្រុមរបស់លោក Eddie Howe នឹងគ្មាន Fabian Schar បន្ទាប់ពីត្រូវបានដកចេញពីការប្រកួតជាមួយ Liverpool កាលពីលើកមុន ហើយនឹងចូលរួមជាមួយ Isaac Hayden, Jamal Lewis និង Ryan Fraser ក្នុងបញ្ជីឈ្មោះកីឡាករអវត្តមាន នៅចុងសប្តាហ៍នេះ។ Kieran Trippier និង Callum Wilson បានចូលហ្វឹកហាត់ឡើងវិញ ហើយអ្នកទាំងពីរ អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតនេះ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

GK: Ederson; RB: Joao Cancelo, CB: Ruben Dias, CB: Aymeric Laporte, LB: Oleksandr Zinchenko; DM: Fernandinho, CM: Bernardo Silva, CM: Kevin De Bruyne; RW: Riyad Mahrez, ST: Raheem Sterling, LW: Jack Grealish

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Newcastle ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

GK: Martin Dubravka; RB: Emil Krafth, CB: Jamal Lascelles, CB: Dan Burn, LB: Matt Targett; CM: Joelinton , CM: Jonjo Shelvey, CM: Bruno Guimaraes; RW: Miguel Almiron, ST: Chris Wood, LW: Allan Saint-Maximin

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមលើស ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ៣-១ Newcastle ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង