pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Man City កាន់តែខិតជិតពានរង្វាន់ EPL ក្រោយឈ្នះ Newcastle ខណៈ Liverpool ស្មើ

ក្រុម Manchester City បានវិលត្រឡប់ពីការខកចិត្តនៅពានរង្វាន់ Champions League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Real Madrid ដោយបានផ្តួលក្រុម Newcastle United និងបើកការនាំមុខ ៣ពិន្ទុនៅលើកំពូលតារាងនៃក្របខណ្ឌ Premier League កាលពីយប់មិញ។

ក្រុមការពារតំណែងជើងឯក កាន់តែមានសង្ឃឹមខ្ពស់ ដើម្បីក្លាយជាជើងឯករដូវកាល ២០២១-២២ នៃក្របខណ្ឌ Premier League បន្ទាប់ពី Liverpool បានប្រកួតស្មើជាមួយក្រុម Tottenham Hotspur ។ Man City មិនត្រឹមតែដាច់ក្រុមហង្សក្រហម ៣ពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ថែមទាំងមានគ្រាប់បាលចំណេញច្រើនជាងកូនក្រុមរបស់លោក Jurgen Klopp ចំនួន ៤គ្រាប់ផងដែរ ខណៈការប្រកួតនៅសល់ ៣ប្រកួតសម្រាប់ក្រុមទាំងពីរ។

ខ្សែប្រយុទ្ធ Chris Wood បានខ្ជះខ្ជាយឱកាសសម្រាប់ Newcastle ហើយក្រុមរបស់គេ ត្រូវបាននាំមុខដោយ Raheem Sterling ក្រោយការប្រកួតដំណើរការបាន ១៩នាទី។ Aymeric Laporte បានបន្ថែមមួយគ្រាប់ទៀតមុនចប់វគ្គទីមួយ បន្ទាប់ពីអ្នកចាំទី Newcastle Martin Dubravka បានភ្លាត់ស្នៀតបាល់របស់ Ilkay Gundogan ។

Rodri បានផ្ដល់គ្រាប់បាល់តែត ចេញពី Kevin de Bruyne នៅនាទីទី៦១។ Man City បន្ថែមគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ពួកគេ នៅពេលដែលកីឡាករបម្រុង Phil Foden ផ្ដល់គ្រាប់ទី៤ នៅនាទីទី៩០ មុនពេល Sterling បានបន្ថែមគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់ទី៥របស់ City ក្នុងការប្រកួត នៅម៉ោងបន្ថែមនាទីទី៣។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង